Connect with us

Hi, what are you looking for?

កម្សាន្ត

ដំរី​អាស៊ី​ជាង ៣០០​ក្បាល រស់នៅក្នុង​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត នៃ​ខេត្តមណ្ឌលគិរី

​ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ មកពី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF ថ្មីៗ​នេះ បានបញ្ចប់​ការប្រមូល​ទិន្នន័យ​នៃ​ការស្រាវជ្រាវ​អំពី​សត្វ​ដំរី​អាស៊ី ដោយ​ប្រមូលបាន​នូវ​សំណាក​លាមក​សរុប​ចំនួន ៨៥ សម្រាប់​ការវិភាគ​ផ្នែក​សេនេទិច​នៅ​មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​រំពឹងថា​ការវិភាគ​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​៦​ខែ​ខាងមុខ​។

​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ផ្តល់ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​នូវ​ភស្តុតាង ដើម្បី​ស្វែងយល់​អំពី​ការ​បំលាស់​ទី​របស់​សត្វ​ដំរី​អាស៊ី នៅក្នុង និង​នៅតាម​ច្រករបៀង នៃ​តំបន់ការពារធម្មជាតិ នៅក្នុង​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​កម្ពុជា និង​ក្នុង​ប្រទេសជិតខាង​។

​គួរ​កត់សម្គាល់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​ផ្តោតលើ​ពិ​ន្ធុ​(​ឌី​អិន​អេ​) ក្នុង​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៥ បាន​ប៉ាន់ប្រមាណ​ថា មាន​ដំរី​អាស៊ី​ចំនួន​ជាង ៣០០​ក្បាល រស់នៅក្នុង​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​នៃ​ខេត្តមណ្ឌលគិរី ដែល​នេះ​ជា​ចំនួន​ច្រើនជាងគេ​នៅ​កម្ពុជា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន