Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំងចាក់តែមួយដូសរបស់ចិន ពេលនេះលក់ទៅក្រៅប្រទេសហើយ

កន្លងមកមានតែវ៉ាក់សាំង Johnson & Johnson  ប៉ុណ្ណោះដែលចាក់តែមួយដូសអាចទប់ស្កាត់ការឆ្លងកូវីដ​១៩បានយ៉ាងមានប្រសិទ្ធភាព។ នៅពេលនេះ ក្រុមហ៊ុនចិនក៏បានសម្រេចប្រើប្រាស់វ៉ាក់សាំង ប្រឆាំង កូវីដ​១៩ ចាក់តែមួយដូសផងដែរ ។ នៅពេលនេះដែរប្រទេសម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងមួយដូសរបស់ចិនហើយ។

នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសម៉ាឡេស៊ីបានទទួលវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុនចិន CanSino Biologics «ប្រភេទចាក់តែ១ដូស» ជាលើកដំបូងចំនួន ២០០,០០០ដូស ដែលត្រូវបានដឹកជញ្ជូនមកដល់ទីក្រុងគូឡាឡាំពួ។

ម៉ាឡេស៊ីបានក្លាយជាប្រទេសដំបូងក្នុងតំបន់ ដែលទទួលបានសិទ្ធិក្នុងការចូលរួមធ្វើតេស្ត និងបញ្ជាទិញវ៉ាក់សាំង CanSino ខាងលើនេះពីប្រទេសចិនសរុប ៣.៥លានដូស។ ក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រច្នៃបង្កើតថ្មី នៃប្រទេសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃសុក្រនេះថា វ៉ាក់សាំង ២០០,០០០ដូស ដែលមកដល់នៅពេលនេះ គឺជាជំហានដំបូងបំផុត ហើយវានឹងត្រូវបញ្ជូនទៅកាន់តំបន់គោលដៅនានា ដើម្បីជួយសម្រេចផែនការកសាងភាពសុំាក្នុងសហគមន៍ នៃប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ប្រភេទចាក់តែ១ដូស របស់ក្រុមហ៊ុនចិន CanSino Biologics អមដោយលក្ខខណ្ឌមួយចំនួន។ គិតត្រឹមថ្ងៃទី២០ ខែសីហានេះ ប្រទេសម៉ាឡេស៊ីដែលមានប្រជាជនសរុប ៣២.៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងណាហោចណាស់ ១ដូស ជូនប្រជាជនក្នុងអត្រា ៥៤% នៃចំនួនប្រជាជនសរុប ខណៈប្រជាជន ៣៦% បានទទួលការចាក់គ្រប់ដូស៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន