Connect with us

Hi, what are you looking for?

អន្តរជាតិ

ម៉ាឡេស៊ីមាននាយករដ្ឋមន្ត្រីថ្មី ជំនួសអតីតនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង

ការស្បថចូលកាន់តំណែងរបស់លោក អ៊ីស្មាអែល ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចព្រះទ័យតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីថ្មី ដើម្បីបិទបញ្ចប់ជម្លោះនយោបាយដ៏រុំារ៉ៃ ដែលប្រទេសអាស៊ានមួយនេះបានជួបប្រទះ។ ការសម្រេចព្រះទ័យជ្រើសតាំងលោក អ៊ីស្មាអែល ធ្វើជានាយករដ្ឋមន្ត្រីបានកើត មានឡើងក្រោយពីព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡោះ បានរាជានុញ្ញាតឲ្យមន្ត្រីរាជការចូលគាល់ និងពិភាក្សាអំពីបញ្ហានយោបាយនានា។

ការតែងតាំងលោក Ismail Sabri បានកើតឡើងមិនដល់មួយសប្តាហ៍ឡើយ ក្រោយនាយករដ្ឋមន្ត្រីមុនគឺលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) និងគណៈរដ្ឋមន្ត្រីរបស់លោកទាំងមូល បានសម្រេចចិត្តលាលែងចេញពីតំណែង កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា។ លោក Muhyiddin Yassin ដែលបានកាន់តំណែង នាយករដ្ឋមន្ត្រីតែ ១៧ខែនោះ បានទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់ថា លោកបានដោះស្រាយវិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាត COVID-19 ដោយគ្មានប្រសិទ្ធភាព។

គួរបញ្ជាក់ថា លោក Ismail Sabri អាយុ ៦១ឆ្នាំ ក៏ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នៅក្នុងជួររដ្ឋាភិបាលមុនផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន