Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ៖ បានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងកូវីដ ១៩

ប្រទេសថៃនៅថ្ងៃទី​២១ខែសីហាបានរកឃើញរកណីឆ្លងកូវីដ ១៩ ចំនួន ២០,៥៧១ករណី និងស្លាប់ ២៦១នាក់ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ ជាង​១លាននាក់ហើយ។

មន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងថា​ ចំនួនអ្នកឆ្លងកូវីដ ១៩ ក្នុងប្រទេសនេះមានសញ្ញានៅនឹង មិនកើនឡើងខ្ពស់ដូចការព្យាករណ៍ ថានឹងមានអ្នកឆ្លងរហូតដល់ទៅ ៤ម៉ឺននាក់។ ជាច្រើនថ្ងៃកន្លងមក មានអ្នកឆ្លងនៅក្នុងប្រទេសថៃ ស្ថិតនៅរង្វង់២ម៉ឺននាក់ តែប៉ុណ្ណោះ ។

លោកស្រី​ Apisamai Srirangson អ្នកនាំពាក្យគណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩  CCSA ​បានបញ្ជាក់ថា ករណីឆ្លងថ្មី មិនស្ថិតនៅក្នុងទម្រង់ឡើងត្រង់ដូចមុនឡើង ដោយពេលនេះអ្នកឆ្លងមានសញ្ញាថយចុះ។

ជាមួយគ្នានេះដែរ លោកស្រី​ Apisamai Srirangson បញ្ជាក់ថាការធ្វើចត្តាឡីស័កតាមផ្ទះ  ជួយសម្រាល់ដល់ ក្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ​១៩ ផងដែរ ។

ជាមួយគ្នានេះដែរ បណ្ឌិត Kampanat Porn-yotkrai បានលើកឡើងថា រលក់ឆ្លងកូវីដ ១៩ នៅក្នុងប្រទែសថៃ បានឆ្លងផុតដំណាក់កាលកំពូលហើយ ។ ប៉ុន្តែលោកបញ្ជាក់ថា ការឆ្លងកូវីដ ១៩ នៅបន្តអូសបន្លាយយ៉ាងយូទៀត។ លោកបន្ទៀតថា ​ការឆ្លងកូវីដ ១៩ បម្លែងថ្មី​ដែលតានៅក្នុងប្រទេសឥណ្ឌា មានដល់ទៅ​ជាង ៤សែននាក់ក្នុងមួយថ្ងៃ ហើយក៏ឆាប់ធ្លាក់ចុះវិញផងដែរ ។ ចំណែកប្រទេសថៃ ក៏បានឆ្លងផុតចំណុចកំពូល ដែលមានអ្នកឆ្លងជាង ២៣ពាន់នាក់ ក្នុងមួយថ្ងៃ ​ហើយពេលនេះមានករណីឆ្លងថយចុះបន្តិចម្តងៗ៕

រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១,០៣០,២៨១ករណី ក្នុងនោះមានអ្នកស្លាប់ ៩,០៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨១៨,៩៦៤នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន