Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ករណី​ក្រឡាប់​រថយន្ត ធា្ល​ក់​ចូល​ប្រឡាយ ស្លាប់​មនុស្ស​៤​នាក់ នៅ​ស្រុក​ស្វាយចេក​!

​ខេត្តបន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៤​នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត ធ្លាក់ចូល​ប្រ​ឡានទឹក កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ លើផ្លូវ​អភិវឌ្ឍ ចម្ងាយ​២​គីឡូម៉ែត្រ ខាងលិច​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៤​នាក់ មានឈ្មោះ គឹម ហេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ឈ្មោះ គង់ សុ​វណ្ណា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​, ឈ្មោះ ហេង រតនា ភេទ​ស្រី អាយុ​៦​ឆ្នាំ និង​ឈ្មោះ គឹម ធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ​។ ជនរងគ្រោះ​ទាំង ៤​នាក់ រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ជិះ​រថយន្ត​ម៉ាក ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា MR.SELA​។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ រថយន្ត​បានធ្វើ​ដំណើរ​ពី​ទិសខាងកើត​ទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ ជា​ចំណុច​ផ្លូវបំបែក បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ ចូលក្នុង​ទឹក​ប្រឡាយ​ផ្ងារជើង បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំងអស់ ៤​នាក់​។​

​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ជួយ​ស្រង់​យកមក​ដាក់​លើគោក ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន