Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់​ប្រជាពលរដ្ឋ ៤០​នាក់ ខណៈ​ប៉ង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​

​ខេត្តបាត់ដំបង​៖ កាលពី​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ចុះ​ទប់ស្កាត់​ពលករ​ខ្មែរ ដែល​ប៉ុនប៉ង​លួច​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់​ចំនួន​១​ករណី នៅ​ចំណុច​ស្ពាន​អូត​ចម្លង ស្ថិតក្នុង​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ពលករ​ខ្មែរ ដែល​ឃាត់​បាន​នោះ មាន​ចំនួន ៤០​នាក់ ស្រី​១១​នាក់ ក្មេង​៨​នាក់​។ ក្រោយ​ឃាត់ខ្លួន នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨១៩ បាន​បញ្ជូន​ពួកគាត់​ទៅឱ្យ​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន