Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ កំណត់​ដាក់​សង្កាត់​ទឹកថ្លា និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ «​ជា​តំបន់​ក្រហម​»

​ខេត្តបន្ទាយមានជ័យ​៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានចេញ​សេចក្តីសម្រេច​កំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ «​ជា​តំបន់​ក្រហម​»​។​

​បើតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា​៖ «​ត្រូវ​បានកំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា និង​សង្កាត់​កំពង់ស្វាយ នៃ​ក្រុង​សិរីសោភ័ណ ជា «​តំបន់​ក្រហម​» ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំ​ង​កូ​វីដ​១៩ ធ្ងន់ធ្ងរ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំ​ង​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​»​។​

​ភូមិសាស្ត្រ​ទាំងនោះ​រួមមាន​៖ បរិវេណ​ផ្សារ​ទឹកថ្លា ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ, បរិវេណ​វត្តភ្នំ​ជញ្ជាំង (​ផ្លូវ​ចូល​វត្ត​-​តាម​របង​វត្ត​) ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ, ខាងកើត​ឈាង​ខាង​ជើងវត្ត​ទឹកថ្លា ចាប់ពី​ផ្លូវ​មុខផ្ទះ ឈ្មោះ រួម រ៉េត​, អេង សំអាត​, ទឹម សាវឿន​, វង្ស ម៉ុង និង​ឈុន ឃាង ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ ​និងបរិវេណ​ផ្សា​រពង ស្ថិតនៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន