Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដុត​ខ្សែភ្លើង​យក​ស្ពាន់ រាល​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់ ៥​ខ្នង នៅ​សង្កាត់​ទួល​សង្កែ​

​ភ្នំពេញ​៖ ករណី​អគ្គិភ័យ​មួយ បានកើត​ឡើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៥​ខ្នង កាលពី​វេលាយប់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ នៅ​ផ្លូវ​រថភ្លើង ក្រុម​៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ មួង សារិទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆាំ្ន​។ អ្នក​ជួល​ឈ្មោះ​ចាន់ សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រើស​អេតចាយ​។ សមត្ថកិច្ច​បាន​បន្តថា មូលហេតុ ដុត​ខ្សែភ្លើង​យក​ស្ពាន់​បង្ករ​ជា​អគ្គិភ័យ​។ ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ឆេះ​សម្ភារៈប្រើប្រាស់​អស់ទាំង​ស្រុង​ចំនួន ៥​ខ្នង​ផ្ទះ ស្មើរ​នឹង ១២​គ្រួសារ​។​

​សមត្ថកិច្ច ក៏បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៧​ឡាន​ស្មើ ៧០​ម៉ែត្រគូប ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...