Connect with us

Hi, what are you looking for?

អន្តរជាតិ

អ៊ីស្រាអែលបើកការវាយប្រហារសងសឹកក្រុមហាម៉ាស់ នៅកាហ្សា

ក្រោយការបង្ហោះប៉ែងប៉ោងមានរំសេវផ្ទះ​ពីកាហ្សាទៅលើទឹកដីអ៊ីស្រាអែល បង្កឲ្យឆាប់ឆេះជាច្រើនកន្លែង អ៊ីស្រាអែលបានបើកការវាយប្រហារ តាមដានអាកាសទៅលើលើទីតាំងនានានៅកាហ្សា​។

កម្លាំងទាហានអាកាសអ៊ីស្រាអែល កាលពីយប់ថ្ងៃទី ២៣ខែសីហាបានបើកការវាយប្រហារទៅលើទីតាំងនៅក្នុងតំបន់កាហ្សា ក្រោយ មានករណីប៉េងប៉ោងហោះផ្ទុកគ្រាប់រំលែវបង្ហោះចេញពីតំបន់ឆ្នេរសមុទ្រ បង្កឲ្យមានការឆាប់ឆេះ​ទីប្រជុំជនក្នុងតំបន់ព្រំដែន​។

កម្លាំងការពារអ៊ីស្រាអែល ​ IDF  បានបើកការវាយប្រហារពីដែនអាកាសទៅលើទីតាំង នានាទាំងកណ្តាលយប់ ទៅលើទីតាំងនានា នៅកាហ្សា​។ សូមបញ្ជាក់ផងដែរ ថា ការដែលក្រុមជ្រុលនិយមនៅកាហ្សាបានបង្ហោះប៉េងប៉ោង បង្កឲ្យមានការឆាប់ឆេះដល់ទៅ ៩កន្លែង។

កម្លាំងទាហានអ៊ីស្រាអែល បានឲ្យដឹងថា ពួកគេបានវាយប្រហារទៅលើទីតាំងផលិតអាវុធរបស់ក្រុមហាម៉ាស់នៅស្រុក​ Khan Younis   និងផ្លូវចូលរូងក្រោមដី នៅ​ Jabalia  ស្ថិតនៅក្នុងទីក្រុងរបស់ប៉ាឡេស្ទីនមានចម្ងាយពី តំបន់កាហ្សាតែ ៤គីឡូម៉ែត្រប៉ុណ្ណោះ ។ ក្រៅពីនេះ កម្លាំងទាហានអាកាសអ៊ីស្រាអែល ក៏បានវាយប្រហារទៅលើទីតាំង ដាក់ពង្រាយជើងទម្រង់បាញ់មីស៊ីល រ៉ុក្កែត នៅតំបន់ជិតប្រជុំជន និងជិតសាលារៀនៅកាហ្សា។

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន​ AFP ​ថា ការវាយប្រហាររបស់អ៊ីស្រាអែល មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើង  ប៉ុន្តែបានបំផ្លាញទ្រព្រសម្បត្តិជាច្រើន។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសលោក​ Ismail Radwan បានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាព វាយប្រហាររបស់ទាហានអាកាសអ៊ីស្រាអែលកាលពីយប់ថ្ងៃទី​២៣ខែសីហា ។ លោកបានលើកឡើងទៀតថា ក្រុមហាម៉ាស់មិនខ្លាចរអារដល់សកម្មភាពវាប្រហាររបស់អ៊ីស្រាអែលឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន