Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​ស្រុក​សំពៅ​លូន បង្ក្រាប​កណី​គ្រឿងញៀន ឃាត់ខ្លួន​ស្ត្រី​ម្នាក់

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០២១ នគរបាល​ស្រុក​សំពៅ​លូន បាន​ចុះបង្ក្រាប​កណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​អូរ​កណ្តាល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ឈ្មោះ ខាត់ ជឿន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​កណ្តាល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ដកហូត​វត្ថុតាង​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣​ថង់ ជញ្ជីង​ថ្លឹង​គ្រឿង​ញឿ​ន​១ និង​សម្ភារៈ​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​។

​ករណីនេះ នគរបាល​ស្រុក​សំពៅ​លូន បានរៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​តាមច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន