Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បង្ហាញ​ពី​គម្រោង “​ការអង្កេត​តាមដាន​រុយ​ចោះ​ផ្លែឈើ និង​វិធានការ​កម្ចាត់ ដោយ​ប្រើ​វិធាន​ចម្រុះ​គ្រប់គ្រង​ដំណាំ ”

​រុយ​ចោះ​ផ្លែឈើ (Diptera: Tephritidae) គឺជា​សត្វល្អិត​ចង្រៃ​ដែល​តែង​បំផ្លិចបំផ្លាញ​ផ្លែឈើ និង បន្លែ​យ៉ាងធ្ងន់ធ្ងរ​។ សត្វល្អិត​ចង្រៃ​ប្រភេទ​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​ប្រឈម​ដ៏​ចំបង​មួយ​ដែល​បាននិងកំពុង​គម្រាមកំហែង​សន្តិសុខ​ស្បៀង និង​ការធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណ​:​អន្តរជាតិ​។ ​នៅក្នុង​បរិបទ​ពាណិជ្ជកម្ម​អន្តរជាតិ​ផលិតផល​ផ្លែឈើ​ស្រស់ សត្វល្អិត​ចង្រៃ​ប្រភេទ​នេះ​ជានិច្ចកាល​ត្រូវបាន​ចាត់ថ្នាក់​ជា​សត្វល្អិត​ចង្រៃ​ភូតគាម​អនាម័យ​ហាមឃាត់​សម្រាប់​គ្រប់​ប្រទេស​នាំចូល​។

​ការចរចារ​អំពី​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​” សម្រាប់​បើក​ទីផ្សារ​ផលិតផល​ផ្លែឈើ​គ្រប់​ប្រភេទ គឺ​តែង​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​សម្រាប់ធ្វើ​ការសិក្សា​ពិសោធន៍ ស្រាវជ្រាវ​ទាំង​នៅ​ចម្ការ និង​ក្នុង​មន្ទីរពិសោធន៍ សិក្សា​ទាំង​នីតិ​វិធិ​ច្បាប់ និង​រដ្ឋបាល និង​ជាពិសេស​លើ​លក្ខ​ណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ប្រទេស​នាំចូល មុន​ឈានទៅ​សម្រេចបាន​នូវ​ការឯកភាព​គ្នា​លើ​ពិធីសារ ឬ​កិច្ច​ព្រមព្រៀងគ្នា​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​” សម្រាប់​ការនាំចេញ​ផលិតផល​នីមួយៗ​បាន​។
​ទំនួល​ខុសត្រូវ​របស់​ប្រទេស​នាំចេញ​ត្រូវតែ​បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​សមត្ថភាព​បច្ចេកទេស វិទ្យាសាស្ត្រ និង​ការងារ​ប្រតិបត្តិ​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ពាក់ព័ន្ធ​នឹង សត្វ​ចង្រៃ​ភូតគាម​អនាម័យ​ដ៏​គ្រោះថ្នាក់​មួយ​នេះ ដល់​ប្រទេស​នាំចូល​។

​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ពិ​ពិ​កម្ម ផលិតភាព​កសិកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​ផលិតផល​កសិកម្ម នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ជា​សមត្ថកិច្ច​ភូតគាម​អនាម័យ ក្នុងការ​ទទួលខុសត្រូវ​ជា​ចាំបាច់​ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការសិក្សា​ស្រាវជ្រាវ អភិវឌ្ឍ​បច្ចេកវិទ្យា និង​ផ្សព្វផ្សាយ ឬ​ផ្ទេរ​បច្ចេកទេស​ពាក់ព័ន្ធ​សំខាន់ៗ​នឹង​ការគ្រប់គ្រង​រុយ​ចោះ​ផ្លែឈើ​នេះ​ដល់​កសិករ និង​ម្ចាស់​ចម្ការ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន