Connect with us

Hi, what are you looking for?

កម្សាន្ត

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប នៅចុងឆ្នាំនេះ

សៀមរាប៖ ក្រុម​អ្នកបច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការជួសជុល​ផ្នែក​ខាងត្បូង​នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទប្រែរូប​ដែល​រង​នូវ​ការខូចខាត ដោយបាន​ចាប់ដំណើរការ​ពី​ខែកុម្ភៈ​ឆ្នាំ​២០២១​។

​ការជួសជុល​មានការ​លំបាក​ខ្លាំង ដោយ​មូលហេតុ​រចនា​សម្ពន្ធ​សំណង់​មាន​ភាពស្មុគស្មាញ ទាមទារ​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពិសេស​បច្ចេកទេស​ពង្រឹង​នៅតាម​ផ្នែក​ទ្រ​ទម្ងន់ និង​ទប់​ជំហរ​ជញ្ជាំង​របស់​ប្រាសាទ​។

​រហូតមកដល់​ពេលនេះ ការជួសជុល​សម្រេចបាន​ជាង​៦០​ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​នា​ចុងឆ្នាំ​២០២១​ខាងមុខ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន