Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

យប់មិញ​! ខេត្តកោះកុង មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ទឹក​លិច​ផ្លូវ និង​ហូរ​ចូល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន​

​កោះកុង​៖ កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ (​កម្ពស់​ទឹកភ្លៀង ១៨៥​ម​ម​) បណ្តាលឱ្យមាន​ទឹក​លិច​ផ្លូវ និង​ហូរ​ចូល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន និង​នៅ​ជុំវិញ​ផ្សារ​ដងទង់ ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយសារតែ​ហូរ​មិនទាន់​។​

​ទន្ទឹមនេះដែរ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋបាល​ក្រុង សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ស្តារលូ ប្រឡាយ ដើម្បី​រំដោះ​ទឹក​ពេល​ភ្លៀង​ខ្លាំង និង​មេត្តា​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​បន្ថែម ចំពោះ​បាតុភូតធម្មជាតិ​នា​រដូវវស្សា​នេះ​។​

​សូមឱ្យ​អ្នកបើកបរ​យានយន្ត​តូចធំ​គ្រប់​ប្រភេទ មេត្តា​បើកបរ​ដោយ​ប្រុង​ប្រ​យ័​ត្ត ជាពិសេស​ត្រូវ​បើកបរ​ក្នុង​ល្បឿន​យឺតៗ ដើម្បី​កុំឱ្យ​ទឹក​ដែល​លិច​ផ្លូវ​សាច​ហូរ ហៀរ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...