Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនរងគ្រោះ​ត្រូវ​ទឹក​ហូរ​គួច កាលពី​ម្សិលមិញ នៅ​ក្រុងព្រះសីហនុ បាន​រកឃើញ​សាកសព​ហើយ​!

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​ភិ​បាល​ខេត្ត​ព្រះសីហនុ ដែល​បានចាប់ផ្តើម​ភ្លាមៗ កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវបាន​ទឹក​ហូរ​គួច​យកទៅ​ក្នុង​ខណៈពេលដែល​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ចំនុច​អូរ​០៥ ស្ថិតនៅ​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មកទល់​ម៉ោង​ជិត​១១​ព្រឹក ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ គឺ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ហើយ គឺ​ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន