Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្នុងដំណើរទស្សនកិច្ចទៅកាន់វៀតណាម អនុប្រធានាធិបតីអាមេរិកសម្រេចផ្តល់ជំនួយវ៉ាក់សាំង ១លានដូសទៀត

ក្នុងពេលនេះអនុប្រធានាធិបតីអាមេរិក លោកស្រី កាមេឡា ហារីស បានបំពេញទស្សនកិច្ចប្រទេសវៀតណាមរយៈពេលពីរថ្ងៃ ។  នៅក្នុងប្រទេសវៀតណាម លោកស្រីបានបញ្ជាក់ថាអាមេរិក សម្រេចផ្តល់ជូនវៀតណាមវ៉ាក់សាំងរបស់ក្រុមហ៊ុន​ Pfizerចំនួន១លានដូសបន្ថែមទៀត ធ្វើឲ្យចំនួនវ៉ាក់សាំងដែលអាមេរិកជួយដល់វៀតណាមមានរហូតដល់ទៅ ៦លានដូសហើយ។

នៅក្នុងជំនួបពិភាក្សារវាងអនុប្រធានាធិបតី អាមេរិក លោកស្រី​ Kamala Harris ​ជាមួយនាយរដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ​នាថ្ងៃទី ២៥ខែសីហា លោកស្រីហារីស​ប្រកាសថាអាមេរិក នឹងផ្តល់ជំនួយវ៉ាក់សាំង ១លានដូសបន្ថែមទៀតដល់ប្រទេសវៀតណាម ។

ការិយាល័យអនុប្រធានាធិបតីអាមេរិក បានឲ្យដឹងថា ចំពោះការខូចខាតយ៉ាងធ្ងន់ដែលបង្កឡើងដោយកូវីដ ១៩ នៅក្នុងប្រទេសទាំងពីរ (អាមេរិក-វៀតណាម) រដ្ឋាភីបាលរបស់លោក បៃឌិន-ហារីស បានខិតខំប្រែក្លាយទឹកដីអាមេរិកទៅជាឃ្លាំង ស្តុកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅលើពិភពលោក​។  អនុប្រធានាធិបតីអាមេរិក បានប្រកាសថាបន្ថែមជំនួយវ៉ាក់សាំង​១លានដូសទៀតដល់ប្រទេសវៀតណាម ធ្វើឲ្យចំនួនវ៉ាក់សាំងដែលអាមេរិកផ្តល់ជូនវៀតណាមមានដល់ទៅ​៦លានដូស​។

អាមេរិកបានផ្តល់ជំនួយដល់វៀតណាម វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចំនួន​៥លានដូសរួចមកហើយ នៅប្រភេទវ៉ាក់សាំង  Moderna ។ សរុបវ៉ាក់សាំងដែលអាមេរិកបានផ្តល់ជូន២០ប្រទេសក្នុងតំបន់អាស៊ីកើនឡើងដល់ទៅ ២៣លានដូស​។

វៀតណាម ជាប្រទេសមួយស្ថិតនៅក្នុងចំណោម​១០ប្រទេស ក្នុងតំបន់អាស៊ានដែលទទួលបានការជំនួយវ៉ាក់សាំងពីអាមេរិកច្រើនជាងគេបំផុត ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន