Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រោយអាមេរិកចាកចេញ ក្រុមតាលីបង់ស្វែងរកការជួយពីប្រទេសចិន និងរុស្ស៊ី

នៅពេលនេះអាមេរិកបានចាប់ផ្តើមដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាបណ្តើរៗហើយ ក៏ដូចជាជម្លៀសពលរដ្ឋចេញពីប្រទេសនេះឲ្យបានមុនពេលដែលក្រុមតាលីបង់កំណត់នៅថ្ងៃទី៣១ខែសីហា ។

អាមេរិកនិងប្រទេសលោកខាងលិច មិនគាំទ្រដល់ក្រុមតាលីបង់នោះឡើយ ប៉ុន្តែដើម្បីបន្តដឹកនាំប្រទេស ក្រុមតាលីបង់ពឹងផ្អែកទៅលើមហាអំណាចចិននិងរុស្ស៊ី ។ អ្នកនាំពាក្យក្រុមតាលីបង់​ លោក​ Mohammad Naeem បានឲ្យដឹងថា អនុប្រធានគណៈកម្មការនយោបាយក្រុមតាលីបង់ លោក Salam Hanafi បានជួបជាមួយ អគ្គរដ្ឋទូតចិនប្រចាំនៅក្នុងរដ្ឋធានីកាប៊ុល លោក​ Wang yu  ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ។

អ្នកនាំពាក្យក្រុមតាលីបង់ បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា​«ពួកគត់ពិភាក្សាលើបញ្ហាសន្តិសុខ របស់ស្ថានទូត​និងមន្ត្រីការទូត​ចិន​ ស្តីពីស្ថានភាពបច្ចុប្បន្ន នៅអាហ្វហ្គានីស្ថាន និងទំានក់ទំនទ្វេភាគី​ ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ពីប្រទេសចិន។

រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែបន្តបើកដំណើរការស្ថានទូតក្នុងទីក្រុងកាប៊ុលដដែល ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី ១៥ខែសីហា ។

ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យការិយាល័យ នយោបាយក្រុមតាលីបង់ នៅក្នុងប្រទេសកាតារ លោក Sohail Shahin បានប្រកាសថា ឥទ្ធិពលរបស់រុស្ស៊ី និងជួយដោះស្រាយស្ថានភាពនៅក្នុងតំបន់​ Panjshir  ស្ថិតនៅតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្ន​មិនទទួលស្គាល់គ្រាប់តាលីបង់ ។

ឆ្លើយតបទៅនឹងសំណួរ សួរថាតើក្រុមតាលីបង់ នឹងស្នើដល់ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងកាប៊ុលធ្វើអាជ្ញាកណ្តាល ក្នុងកិច្ចពិភាក្សា​ជាមួយកម្លាំងឧទ្ទាមនៅតំបន់​ Panjshir  ដែរឬទេ​? លោក​ Sohail Shahin បានបញ្ជាក់ថា «ថាបញ្ហាទាំងនោះចាំបាច់ត្រូវតែពិភាក្សា ជាមួយនឹងការប្រើប្រាស់ឥទ្ធិពលរបស់រុស្ស៊ី​​ សម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់»។ បច្ចុប្បន្នក្រុមប្រឆាំងតាលីបង់ បានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់នៅក្នុងតំបន់​ Panjshir ក្លាយជាក្រុមប្រឆាំងតែមួយគត់នៅក្នុងប្រទេសនេះនាពេលបច្ចុប្បន្ន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...