Connect with us

Hi, what are you looking for?

កម្សាន្ត

អាជ្ញាធរ​ខេត្តកោះកុង ចុះ​ពិនិត្យ​ទីតាំង​គម្រោង​វិនិយោគ​កោះ​ម្នាស់ នៃ​តំបន់​វិស្សមកាល​តារា​សាគរ

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ក្រោម​ការចង្អុលបង្ហាញ​ពី​លោកជំទាវ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក និង​ឃុំ បាន​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​វិនិយោគ​កោះ​ម្នាស់ នៃ​តំបន់​វិស្សមកាល​តារា​សាគរ ស្ថិតក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ដែល​ត្រូវបាន​ក្រុមហ៊ុន រាយការណ៍​ថា​មានការ​លួច​ឈូសឆាយដី និង​សាងសង់​សំណង់​ដោយ​ខុសច្បាប់ ហើយ​ក្នុងនោះ​ក្រុមហ៊ុន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​ពី​រដ្ឋបាលខេត្ត​។

​តាមរយៈ​ការចុះពិនិត្យ​ជាក់ស្តែង ក្រុមការងារ​រកឃើញ​ថា​ពិតជា​មានការ​សង់​ជា​សំណង់ផ្ទះ មានការ​អារឈើ និង​ឈូសឆាយដី​លើ​កោះ​ម្នាស់ ដែល​ស្ថិតក្នុង​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន​ពិតប្រាកដ​មែន​។

​ក្រុមការងារ​នឹង​រៀបចំ​ជា​របាយការណ៍​រួមមួយ ដើម្បី​ដាក់ជូន​លោកជំទាវ​អភិបាលខេត្ត ពិនិត្យ និង​ដោះស្រាយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន