Connect with us

Hi, what are you looking for?

អន្តរជាតិ

ជប៉ុន ផ្អាក​ចាក់​វ៉ាក់សាំង Moderna ដោយ​សង្ស័យ​មានការ​ចម្លងរោគ​

ជប៉ុន​៖ ជប៉ុន បានសម្រេច​ថា ផ្អាក​ការចាក់​វ៉ាក់សាំង​អាមេរិក ប្រភេទ Moderna ជូន​ប្រជាពលរដ្ឋ ចំនួន​១.៦៣​លាន​ដូ​ស ក្រោយពេល​រកឃើញថា មានការ​ចម្លងរោគ​ក្នុង​វ៉ាក់សាំង​ទាំងនោះ នេះ​បើតាម​ក្រសួងសុខាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​ឳ​សថ Takeda ដែល​ទទួលបន្ទុក​លក់​និង​ចែកចាយ​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​ជប៉ុន នា​ថ្ងៃទី​២៦ សីហា ២០២១​នេះ​។​

​ក្រុមហ៊ុន Takeda បាន​អះអាងថា មាន​របាយការណ៍​ពី​មណ្ឌល​ចាក់​វ៉ាក់សាំង​មក​ថា មាន​សារធាតុ​គួរ​ឲ្យ​សង្ស័យ​ក្នុង​វ៉ាក់សាំង​នេះ ដូច្នេះ ក្រោយ​ការពិគ្រោះ​ជាមួយ​ក្រសួងសុខាភិបាល​រួច យើង​សម្រេច​ថា ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ ចាប់ពី​ថ្ងៃទី​២៦ សីហា​តទៅ​។ Takeda អះអាងថា​ទៀតថា ខ្លួន​បាន​ប្រាប់​រឿងនេះ​ទៅ​ក្រុមហ៊ុន Moderna រួចហើយ ហើយ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ទា​ន់ ប៉ុន្តែ Moderna មិនទាន់បាន​ឆ្លើយតប​ចំពោះ​សំណើ​នេះ​នៅឡើយ​ទេ​។​

ក្រុមហ៊ុន Takeda មិនបាន​បញ្ជាក់​លម្អិត​ពី​សារធាតុ​នាំ​ឲ្យ​មានការ​ចម្លងរោគ​នេះ​ច្បាស់​ទេ ប៉ុន្តែ​ទាំង​ក្រុមហ៊ុន​និង​ក្រសួង​បារម្ភ​ពី​ប្រតិកម្ម​ចំពោះ​វ៉ាក់សាំង​។ ​សូមបញ្ជាក់ថា ប្រជាជន​ជប៉ុន​ប្រមាណ​៤៣​ភាគរយ​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន