Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាមទទួលបានវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុន​ Pfizer អាមេរិកបន្ថែម ២០លានដូសទៀត

វៀតណាមទទួលបានកិច្ចព្រមព្រៀងប្ថែមទៀត ក្នុងការទិញវ៉ាក់សាំងពីក្រុមហ៊ុន អាមេរិក ។ តាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Pfizer & BioNTech ជាមួយក្រសួងសុខាភិបាលវៀតាម ក្រុម ហ៊ុនវ៉ាក់សាំងអាមេរិកនឹងផ្តល់ជូនបន្ថែមវ៉ាក់សាំង​ Pflizer​បន្ថែមចំនួន​២០ លានដូសទៀត ក្រៅពី ៣១លានដូសដែលបានចុះកិច្ចព្រមព្រៀងរួចរាល់​។

តាមប្រភពព័ត៌​មាន ក្រសួងសុខាភិបាលវៀតណាមបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង បន្ថែម​២០ លានដូស​ទៀតពីក្រុមហ៊ុន​​ Pfizer & BioNTech  ហើយវ៉ាក់សាំងទាំងនោះនឹងបញ្ជូន​ឲ្យវៀតណាម នៅចុងឆ្នាំ​២០២១។ ដូច្នេះនៅក្នុងឆ្នាំ នេះវៀតណាមនឹងទទួលបានវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer ​ចំនួន​៥១លានដូស មិនម៉ែន​៣១លានដូសនោះឡើយ។

តំណាងក្រុមហ៊ុន​ Pfizer & BioNTech បានលើកឡើងថានឹងសហការជួយដល់រដ្ឋាភិបាល និង ពលរដ្ឋវៀតណាម ទទួលបានវ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍។

បច្ចុប្បន្ន វៀតណាមមានករណីឆ្លងកូវីដ​១៩​ខ្ពស់មិនធ្លាប់មានពីមុនមក ។ តាមការ​ប្រកាស​របស់ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី២៥ខែសីហា​ បានប្រកាសរក​ឃើញករណី​ឆ្លងកូវីដ១៩ រហូតដល់ ១២,០៩៦ករណី​ដែលជាតួលេខខ្ពស់​បំផុតមិនធ្លាប់មានសម្រាប់​ប្រទេសអាស៊ានមួយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៣ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះ​ជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការ​ផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,២៩៤នាក់។​គិតត្រឹម​យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅ​ទូទាំងប្រទេសចំនួន ៣៨១,៣៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦៩,៩២១នាក់ ខណៈចំនួនអ្នកស្លាប់ ៩,៣៤៩នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន