Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​យក​ស្លាក​សញ្ញា «​ផលិតផល​គុយទាវ​ភ្នំពេញ​» និង «​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» កំពុង​ដាក់លក់​នៅ​អាមេរិក​

​ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​មេ​រិ​ក ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១​នេះ ដោយ​បញ្ជាក់ថា ថ្មីៗ​នេះ ស្ថានទូត បាន​រកឃើញ​ករណី​ចែកចាយ​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក នូវ​ផលិតផល​គុយទាវ​ក្រោម​កញ្ចប់ ដែល​មិនមែនជា​ផលិតផល​របស់​កម្ពុជា ហើយ​នៅលើ​សំបក​វេច​ខ្ចប់​មានការ​ប្រើប្រាស់​ស្លាក​សញ្ញា “​ផលិតផល​គុយទាវ​ភ្នំពេញ​” និង “​រូប​សញ្ញា​ប្រសាទ​អង្គរវត្ត​” កំពុង​ត្រូវបាន​ដាក់លក់​នៅតាម​បណ្តា​ផ្សារ​អាស៊ី​ក្នុង​តំបន់ឆ្នេរ​ខាងកើត​សហរដ្ឋអាមេរិក​។​

​ជាមួយគ្នា ស្ថានទូត​កម្ពុជា បាន​បញ្ជាក់ថា ការប្រើប្រាស់​ពាក្យ​និង​ម៉ាក «​ផលិតផល​គុយទាវ​ភ្នំពេញ​» និង «​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» ដោយ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ មាន​សមត្ថកិច្ច​របស់​កម្ពុជា បាន​រំលោភបំពាន​លើ​បទ​ប្បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ ជាពិសេស​ការប្រើប្រាស់​ម៉ាក គុយទាវ​ភ្នំពេញ បានធ្វើឱ្យ​អ្នកប្រើប្រាស់​ទូទៅ​មានការ​ភាន់ច្រឡំ អំពី​ប្រភពដើម​នៃ​ផលិតផល​គុយទាវ​កញ្ចប់​។​

​ករណីនេះ កម្ពុជា បាននិងកំពុង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នាំចូល​គុយទាវ​ក្រៀម​កញ្ចប់ ដែល​បាន​យក​ស្លាក​សញ្ញា «​ផលិតផល​គុយទាវ​ភ្នំពេញ​» និង «​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» បន្លំ​ដាក់​លើ​ផលិតផល​គុយទាវ​របស់​ពួកគេ ហើយ​កំពុង​ដាក់លក់​នៅ​សហរដ្ឋ​ម​អាមេរិក​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន