Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បន្ត​ការអនុវត្ត​វិធានការ​រដ្ឋបាល ៧​ថ្ងៃ​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

​ខេត្តឧត្ដរមានជ័យ​៖ អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ បានចេញ​សេចក្តីសម្រេច បន្ត​ការអនុវត្ត​វិធានការ​រដ្ឋបាល ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​រយៈពេល ០៧​ថ្ងៃ​បន្ថែមទៀត រហូតដល់ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្នុង​សេចក្តីសម្រេច បន្ត​ការអនុវត្ត​វិធានការ​រដ្ឋបាល​នោះ បាន​បញ្ជាក់ថា ៖
-​ហាម​ដាច់ខាត​នូវ​រាល់​ការលក់​ចែកចាយ​ស្រា ស្រា​បៀរ រួម​នឹង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល (​បណ្តាលឱ្យ​ស្រវឹង​)​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
-​រាល់​ការបម្រើ​សេវាកម្ម​របស់​តូប​អាហារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ភេសជ្ជ​ដ្ឋា​ន និង​ភោជនីយដ្ឋាន នៅតាម​សណ្ឋាគារ ។​ល​។ ត្រូវតែ​គោរព​ឱ្យខាងតែបាន​នូវ​វិធានការ​អនាម័យ ដូចជា​ការរៀបចំ​ដែល​អាល់កុល បាញ់សម្លាប់​មេរោគ និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម​។​
-​ហាមឃាត់​ជា​បណ្តោះអាសន្ន​ការធ្វើសកម្មភាព មុខរបរ និង​អាជីវកម្ម​ក្លឹប​កំសាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូ​តែ​ក និង​បៀ​ហ្គា​ឌិន​, រមណីយដ្ឋាន និង​សួន​កំសាន្ត​នានា​, អាជីវកម្ម​ម៉ាស្សា​, ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​, រោង​សម្តែង​សិល្បៈ​, ក្លឹប​ហាត់ប្រាណ និង​មណ្ឌលកីឡា នានា និង​សកម្មភាព​មុខរបរ អាជីវកម្ម​ដែល​នឹង​បង្កឱ្យមាន​ស្ថានភាព​ប្រឈម​ដែល​កំណត់​របស់​អាជ្ញាធ​រ អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
-​ចំពោះ​រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់ ត្រូវអនុវត្ត​វិធាន ការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំ​ដែល​/​អាល់កុល​បាញ់សម្លាប់​មេរោគ ការ វាស់​កម្តៅ ការប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ​” (Stop Covid) និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​។​
-​ត្រូវបាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង​, ការជួបជុំ ឬ​ការប្រមូល ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ១០ (​ដប់​) នាក់​, ការជួបជុំ​តាមបែប​សាសនា នានា​, ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន