Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មនុស្ស​ចំនួន ៣​ទៀត រកឃើញ​ឆ្លង​កូ​វីដ​១៩ បំប្លែង​ថ្មី Delta នៅ​ផ្សារ​ធំថ្មី​!

​ភ្នំពេញ​៖ យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បញ្ជាក់ថា ករណី​កូ​វីដ​១៩​បំប្លែង​ថ្មី Delta នៅ​ផ្សារ​ធំថ្មី ដែលមាន​ទីតាំង​ស្ថិតក្នុង​ខណ្ឌដូនពេញ​ ​បាន​រកឃើញ​មនុស្ស​ចំនួន ៣​នាក់ បាន​ឆ្លង​ជំងឺ​នេះ និង​ប៉ះពាល់​ផ្នែក​ខាងលិច​ផ្សារ​។​

​លទ្ធផល​តេស្ត​រហ័ស​លើក​ទី​១ សម្រាប់​ថ្ងៃទី​២៦ សីហា ឆ្នាំ​២០២១ រកឃើញ​អ្នក​វិជ្ជមាន ៣​នាក់ ក្នុងចំណោម​អ្នកយក​សំណាក ៣៩៣​នាក់​ ​នៅ​បន្ត​រងចាំ​លទ្ធផល​វិភាគ​រក​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta​។

​ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ ចំពោះ​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​ខាងលើ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...