Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាង ៥ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋជុំវិញពិភពលោក

ក្តីសង្ឃឹម ពិភពលោកមិនមានការឆ្លងកូវីដ​១៩ កាន់តែខិតមកជិតហើយ ខណៈវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ទៅជាង ៥ពាន់លានដូសបានចាក់ជូនពលរដ្ឋ​។ បើទោះបីមានករណីឆ្លងនៅកើនឡើងខ្ពស់ដោយកូវីដ ១៩ បម្លែងថ្មីក្នុងប្រទេសមួយចំនួន តែស្ថិតនៅក្នុងការគ្រប់គ្រងបាន ហើយបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋអាចគ្រប់គ្រងការឆ្លងបានក្នុងពេលដ៏ខ្លីខាងមុខ​។

 គិតត្រឹមថ្ងៃទី ២៧ខែសីហា នៅទូទាំងពិភបលោកបានចាក់វ៉ាក់សាំង ជូនពលរដ្ឋបានជាង ៥ពាន់លានដូសហើយ ក្នុងនោះប្រទេសចិនគឺបានចាក់ច្រើនជាងគេគឺជិត​២ពាន់លានដូសជូនពលរដ្ឋរបស់ខ្លួន។ បន្ទាប់មកគឺឥណ្ដា អាមេរិក ប្រស៊ីល ជប៉ុន អាល្លឺម៉ង់ ឥណ្ឌូនេស៊ី តួកគី អង់គ្លេសបារាំង​ ស្ថិតនៅក្នុងចំណោម​១០ប្រទេសចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុត។

ក្នុងពេលជាមួយគ្នាដែលប្រទេសជុំវិញពិភពលោកបានខិតខំចាក់វ៉ាក់សាំងជូនពលដ្ឋ​ ដើម្បីគ្រប់គ្រង​ការឆ្លងកូវីដ​១៩ នៅក្នុងសហគមន៍ឲ្យបានលឿនបំផុតដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ពិសេសគឺវិស័យទេសចរណ៍ និងការធ្វើចរាចររបស់មនុស្សជាតិនៅជុំវិញពិភពលោក​។

បើគិតតាមភាគរយៈនៃប្រជាជននៅក្នុងប្រទេស គឺប្រទេសអារ៉ាប់រួមចាក់បានច្រើនជាងគេ គឺដល់ទៅ៨៥,៣% ។ ប្រទេសព័រទុយហ្គា ៨២,០៥% ប្រទេសអាយឡែន ៨១,៤% ប្រទេសម៉ាលតា ៨០,០២% ប្រទេស កាតារ៧៤,៤%។

ចំណែកប្រទេសដែលបានចាក់រួចរាល់ដូសទីពីរគិតជាភាគរយច្រើនជាងគេគឺ  ប្រទេសម៉ាលតា ៧៩,៧៨% ប្រទេស អាយឡែន ៧៧,០៥% ប្រទេស អារ៉ាប់រួម ៧៤,៨% ប្រទេសសិង្ហបុរី ៧៤,៣៣% និងប្រទេសព័រទុយហ្គាលមាន៧២,៨៤%។

ចំណែកអ្នកឆ្លងកូវីដ ១៩ នៅលើពិភពោកវិញ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១៥, ៤៧៧,២៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៤៨៨,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១៩២,៦៥៧,៦៤៩នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន