Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមតាលីបង់ថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកទៅលើក្រុម​IS ក្នុងទឹកដីអាហ្វហ្គានីស្ថាន

ក្រុមលីបង់​បានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពវាយប្រហារពីយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះបានសម្លាប់សមាជិកក្រុមភេរវកម្ម​ IS ​។ ការវាយប្រហាររបស់អាមេរិកគឺជាការសងសឹក ក្រោយក្រុម IS ​វាយប្រហារអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលសម្លាប់មនុស្សជាច្រើន ក្នុងនោះមានទាហានអាមេរិក ១៣នាក់​។

ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន សន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត លើក្រុម ISIS នៅអាហ្វហ្គានីស្ថាន។ នៅថ្ងៃទី ២៨ខែសីហា(ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការសន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ប្រឆាំងនឹងក្រុមភេវករ ISIS នៅអាហ្វហ្គានីស្ថាន ឬ ISIS-K ដើម្បីសងសឹកចំពោះ ការបំផ្ទុះគ្រាប់បែកស្លាប់មនុស្សជាច្រើននាក់ នៅក្បែរព្រលានយន្តហោះកាប៊ុល។

ជាការសងសឹក អាមេរិកទើបតែបានបើកការវាយប្រហារ ដោយប្រើយន្តហោះដ្រូន លើក្រុម ISIS នៅខេត្ត ណាងហ្គាហា (Nangahar) របស់អាហ្វហ្គានីស្ថាន។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ការវាយប្រហារនោះ បានផ្តាច់ជីវិតមនុស្សសំខាន់២នាក់ របស់ ISIS។ ឥឡូវនេះ លោក បៃដិន បានសន្យាថា វាមិនមែនជាលើកចុងក្រោយឡើយ ដោយអាមេរិកនឹងបន្តតាមប្រមាញ់ ជនដែលពាក់ព័ន្ធទាំងអស់ ក្នុងការបំផ្ទុះគ្រាប់បែក។

គួរបញ្ជាក់ថា ពាក់ព័ន្ធប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ ក្រុមតាលីបង់ បានចេញមុខរិះគន់សហរដ្ឋអាមេរិក ដោយនិយាយថា វាគឺជាការវាយប្រហារលើទឹកដីអាហ្វហ្គានីស្ថាន ហើយមិនបានជូនដំណឹងដល់ខ្លួនជាមុន។ ក្រុមតាលីបង់ ក៏បានអះអាងថា ពីការចាប់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះកាប៊ុលផងដែរ។ ការបំផ្ទុះគ្រាប់បែកនោះ បានសម្លាប់មនុស្សសរុប១៨២នាក់ រួមមានជនជាតិអាហ្វហ្គានីស្ថាន១៦៩នាក់ និងយោធាអាមេរិក១៣នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន