Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​បន្ថែម​នូវ​ប្រព័ន្ធ​លំហូរ​ទឹក ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ចុង​សប្តាហ៍​នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​អូរ​ប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​សិក្សា​បន្ថែម​នូវ​ប្រព័ន្ធ​លំហូរ​ទឹក​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ស្តារ​អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ ទៅតាម​និយាម​កា​ប្លង់​ប្រព័ន្ធ​សុរិយោដី ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា និង​កុំឱ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​។

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង អាជ្ញាធរ​ខេត្ដ ដោយ​ធ្វើការ​វេច​ខ្ចប់​ទុកដាក់​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ កុំ​បោះចោល​សំរាម​ចូលក្នុង​អូរ​ប្រឡាយ ដែល​ធ្វើឱ្យមាន​ការកកស្ទះ​លំហូរ​ទឹក និង​ជា​ផ្នែក​មួយ​ដែល​បង្កឱ្យមាន​ការ​ជន់​លិច​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន