Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បើក​ម៉ូតូ រ៉េ​ចង្កូត​បុក​រថយន្ត ស្លាប់​យុវជន​ម្នាក់ នៅនឹងកន្លែង​!

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង ម៉ូតូ និង​រថយន្ត បណ្តាល​ឲ្យ​យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​click ពណ៌​ក្រហម ពាក់​ផ្លាកលេខ បាត់ដំបង ១V-០៨២៤ ទិស​ពី​ភ្នំពេញ​ទៅ​បាត់ដំបង លុះ​មកដល់​ចំណុចកើតហេតុ ក៏​វេរ​ចង្កូត​ជ្រុល​ទៅបុក​នឹង​រថយន្ត​១​គ្រឿង ម៉ាក Toyota High Lander ធុន​ទេសចរណ៍​តូច ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ពោធិ៍សាត់ ២B-៧៧៤៧ ដែល​បើកបរ​ច្រាស់ទិស​គ្នា បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ ហួត លី​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ រីឯ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ នគរបាល​ស្រុក បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង រួច​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន