Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បញ្ជាក់​សាជាថ្មី​ម្តងទៀត ពី​ដំណើរការ​នៃ​ការចរចា​បើក​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា យោងតាម​បទពិសោធន៍​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​កន្លងមក ថ្ងៃនេះ ខ្ញុំ​ចង់​ចែករំលែក​ជូន​សាធារណជន សាជាថ្មី​ម្តងទៀត ឲ្យ​បាន​ជ្រាប​ពី​ដំណើរការ​នៃ​ការចរចា​បើក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​មួយ​មុខៗ របស់​កម្ពុជា ដែល​ត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ មុន​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដែល​ចាំបាច់​ត្រូវ​ឆ្លងកាត់ ប្រាំពីរ​ដំណាក់កាល ហើយ​ត្រូវ​ប្រើប្រាស់​ពេលវេលា ជិត​ពីរ​ឆ្នាំ បន្ទាប់ពី​ការលើក​សំណើ​ជា​ផ្លូវ​ក្នុងការ​ស្នើសុំ​បើក​ទីផ្សារ​ផលិតផល​ផ្លែឈើ​ណាមួយ​ដែលមាន​ហានិភ័យ​ខ្ពស់​។

​យោងតាម​បទពិសោធន៍​ដែល​ក្រសួង​ទទួលបាន​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន​បាន​ជ្រាបថា​៖ ក្នុងករណី​ស្នើសុំ​បើក​ទីផ្សារ​សម្រាប់​នាំ​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន មកទល់ពេលនេះ ទើបតែ​ឈានដល់​ដំណាក់កាល​ទី​ពីរ​តែប៉ុណ្ណោះ នៅសល់​ប្រាំ​ដំណាក់​កាលដែល​ត្រូវ​ឆ្លងកាត់​បន្តបន្ទាប់​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...