Connect with us

Hi, what are you looking for?

អន្តរជាតិ

រ៉ុក្កែតជាច្រើនគ្រាប់បាញ់ប្រហារចូលអាកាសយានដ្ឋានទីក្រុងកាប៊ុល

មានគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបាញ់ចូលអាកាសយានដ្ឋានទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែត្រូវបានប្រព័ន្ធការពាររ៉ុក្កែត វាយស្ទាក់កម្ទេចបានដោយជោគជ័យ។

សារព័ត៌មានរ៉យទ័របានដកស្រង់សំដី មន្ត្រីយោធាអាមេរិក នៅថ្ងៃទី ៣០ខែសីហាបានបញ្ជាក់ថា​មានគ្រាប់រ៉ុក្កែត​៥គ្រាប់វាយប្រហារសំដៅចូលអាកាសយានដ្ឋានអន្តរជាតិកាប៊ុល​ ។ នៅពេលនេះគែមិនទាន់ដឹងថារ៉ុក្កែតទាំងនោះត្រូវបានប្រព័ន្ធការពារវាយកម្ទេចបានទាំងអស់ ឬយ៉ាណា ហើយក៏មិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់ឬរបួសនោះដែរ។

នៅក្នុងព្រឹត្តិការដែលពាក់ព័ន្ធនោះដែរ អង់គ្លេសបានអំពាវនាវឲ្យហការយ៉ាងជិតស្និទ្ធជាមួយ រុស្ស៊ី ចិន ដើម្បីបង្កើនឥទ្ធិពលទៅលើក្រុមតាលីបង់ដែលកំពុងតែគ្រប់គ្រងអាហ្វហ្គានីស្ថាន​។

សារព័ត៌មាន​ Euronews បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសថា​ ការបង្កើតកិច្ចសហប្រតិបត្តិការណ៍យ៉ាងស្អិតល្មួតជាមួយរុស្ស៊ីនិងចិន អាចជួយដោះស្រាយបញ្ហារួម ក្នុងនោះមានការប្រយុទ្ធប្រឆាំង ក្រុមភេរវកម្ម  កាត់បន្ថយអំពើហិង្សា​ ទប់ស្កាត់វិបត្តិជនភៀសខ្លួន ក៏ដូចជារារាំង ការដួលរលំនៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន​។

រដ្ឋាភិបាលអង់គ្លេស ក៏បានធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ​នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ គឺបារាំង​និងអាមេរិក ដើម្បីជំរុញការអនុម័ត​ បង្កើតតំបន់សុវត្ថិភាព ដល់ពលរដ្ឋបរទេស និងជនជាតិអាហ្វហ្គានីស្ថានដែលចង់ចាកចេញពីប្រទេស ក្រោយថ្ងៃទី​៣១ខែសីហា ។រដ្ឋាភិបាលបណ្តាប្រទេសលោកខាងលិច ក៏បានឡើងគម្រោងទប់ស្កាត់អាហ្វហ្គានីស្ថានក្លាយទៅជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម។

ពាក់ព័ន្ធនឹងបញ្ហាអាហ្វហ្គានីស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​​បានសម្រេចរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី​៣០ខែសីហា​ ពិភាក្សាលើបញ្ហាមនុស្សធម៌​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕

 

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន