Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បើក​កិច្ចប្រជុំ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​នៅក្នុង​ប្រទេស និង​នាំ​ចេញទៅ​ក្រៅប្រទេស​

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​នៅក្នុង​ប្រទេស និង​នាំ​ចេញទៅ​ក្រៅប្រទេស​។

​ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម ក្នុង​កិច្ចការ​ជំរុញ​ចរាចរ​ផលិត​សក្តានុពល​របស់​កម្ពុជា​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ក្រៅប្រទេស នាពេល​កន្លងមក តាមរយៈ​ការដាក់ចេញ និង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ជាច្រើន រួមមាន​ជាអាទិ៍​៖
– ការលើកកម្ពស់​ភាព​ប្រកួតប្រជែង តាមរយៈ​ការកសាង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ក្នុងនោះ​រួមមាន ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ជាដើម​។​
– ការធ្វើកំណែទម្រង់​ស្ថាប័ន រួមមាន​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ និង​ការបង្កើត​ក្រុមការងារ​ជា​សសរស្តម្ភ​ក្រោម​ក្រសួងពាណិជ្ជកម្ម​។​
– ការដាក់​ដំណើរការ​គម្រោង​ឌីជីថល Go4Cam, CambodiaTrade.com និង​ការបង្កើត​ផ្សារ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​ទៅនឹង​សហគ្រាស​មីក្រូ តូច​និង​មធ្យម​។​
– ការចរចា​បង្កើត​ទីផ្សា​រ​បន្ថែម​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA), កម្ពុជា​-​កូរ៉េ (CKFTA) និង​អាច​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី មួយចំនួនទៀត​។ និង​
– ការអនុវត្ត​យុទ្ធនាការ​លើកស្ទួយ​ផលិត​កម្ពុជា តាមរយៈ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ជាពិសេស​ការចូលរួម​កែប្រែ​វិបត្តិ​ឱ្យ​ក្លាយជា​ឱកាស ក្នុងការ​ជំរុញ​ផលិតផល​ជាតិ​ក្នុង​អំ​ទ្បុ​ង​ពេល​បិទ​ខ្ទប់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ជូន​ជាសំខាន់​ផងដែរ​ថា តាមរយៈ​ការបន្ត​អនុវត្ត​នូវ​យន្តការ​ខាងលើនេះ ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ក្រុមការងារ​នេះ​ទ្បើង ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់តែ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន ដល់​ក្រុមការងារ ដើម្បី​ជា​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ផងដែរ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន