Connect with us

Hi, what are you looking for?

អន្តរជាតិ

ភ្លៀង​ធ្លាក់​ខ្លាំង ​ធ្វើ​ឲ្យ​ខេត្តភាគខាងត្បូង​ ក្រុង​បាងកក ជួប​គ្រោះទឹកជំនន់

​ថៃ​៖ ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ខេត្ត Sumut Prakan ភាគខាងត្បូង​ក្រុង​បាងកក បណ្តាល​ឲ្យ​មាន​គ្រោះទឹកជំនន់ តាំងពី​ថ្ងៃអាទិត្យ​ទី​២៩ ខែសីហា ២០២១​មក នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​។​

​ប្រភព​បាន​ដកស្រង់​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​នៅ​ថៃ​ថា អភិបាលក្រុង​បាងកក Aswin Kwanmuang អះអាង​ពី​ការធ្លាក់​ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូតដល់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។​

​រាជធានី​បាងកក​វិញ​ក៏​កំពុង​ត្រៀមលក្ខណៈ​រំដោះ​ទឹក​ចេញ និង​សម្អាត​ប្រព័ន្ធ​បង្ហូរទឹក ដើម្បី​បញ្ចៀស​ការ​ជន​លិច​ដោយសារ​បរិមាណ​ទឹក​ភ្លៀង​ច្រើន​។​ ​ក្រៅពីនេះ ក្រុង​ប៉ា​តា​យ៉ា​ក៏​ជួបនឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះដែរ​៕​

 

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន