Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា រកឃើញ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី Delta ១៦៤​ករណី​បន្ថែមទៀត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែសីហា​នេះ បាន​រកឃើញ​វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី Delta​ចំនួន ១៦៤​ករណី​បន្ថែមទៀត​។​

​ក្រសួង​បាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២១ គេ​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta) នៅ​ប្រទេស​កម្ពុជា សរុប​១​ពាន់​៩១៦​នាក់ លើ​អ្នកដំណើរ​ពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នកភូមិ​ក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត​និង​សិស្ស​។​

​វីរុស​បំប្លែង​ថ្មី​ដែលថា ត្រូវបាន​រកឃើញ​ក្នុង​រាជធានី​ខេត្ត​ចំនួន​២៣​ហើយ​ក្នុងចំណោម​២៥​រាជធានី ខេត្ត​ទូទាំងប្រទេស លើកលែងតែ​ខេត្ត​២​ប៉ុណ្ណោះ​គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ នៅ​មិនទាន​រកឃើញ​ករណី​ដែល​តា​នៅឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន