Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ២​លាន​ដូ​ស​ទៀត ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែសីហា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​២​លាន​ដូ​ស​បន្ថែមទៀត​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​។​

​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ដែល​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ គឺជា​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ ដើម្បី​យកមក​បម្រើ​ដល់​ការចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ គឺជា​វិធីសាស្ត្រ​ដ៏​ចម្បង​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​វិធាន​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...