Connect with us

Hi, what are you looking for?

អន្តរជាតិ

៨​ខែ ឆ្នាំនេះ​! វិនិយោគ​វៀតណាម នៅក្រៅ​ប្រទេស​កើន​៧៤​ភាគរយ ទោះ​ផ្ទំ​កូ​វីដ​ក៏ដោយ

​ថៃ​៖ ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញ​ផ្សាយ នៅ​ថ្ងៃទី​៣០ សីហា​ថា ទោះបីជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​កាន់តែ​អាក្រក់​ឡើងៗ ការវិនិយោគ​របស់​វៀ​ត​ណា​ម​នៅ​បរទេស​មាន​កំណើន​៧៤​ភាគរយ ក្នុងពេល​៨​ខែ ដើមឆ្នាំ​២០២១ បើ​ធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០​។​

​យោងតាម​ក្រសួង​វិនិយោគ​និង​ផែនការ​វៀតណាម​បាន​ឲ្យ​ដឹងថា វិនិយោគ​ថ្មី និង​ការពង្រីក​គម្រោង​វិនិយោគ​មាន​ស្រាប់ នៅឯ​ក្រៅប្រទេស បាន​កើន​ដល់ ដល់ ៥៧៥​លាន​ដុល្លារ​អាមេរិក ខណៈដែល​កាលពី​ឆ្នាំមុន ក្នុងអំឡុងពេល​ដូចគ្នានេះ មាន​ត្រឹម​១៥០.១​លាន​ដុល្លារ​អាមេរិក​នោះ​។

ការវិនិយោគ​កើនឡើង​ខ្លាំង​លើ​វិស័យ​បណ្តុះបណ្តាល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​បី​មុខ​នេះ មាន​ដល់​ទៅ​២៧០.៨​លាន​ដុល្លារ​អាមេរិក ខណៈដែល​វិស័យ​បន្ទាប់​គឺ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​អាមេរិក​នាំមុខគេ មាន​៣០៣​លាន​ដុល្លារ​អាមេរិក បន្ទាប់មក គឺ​កម្ពុ​ជាជាង​៨៩​លាន​ដុល្លារ ឡាវ​ជិត​៤៩​លាន និង​កាណាដា​ជាង​៣២​លាន​។ អ្នកវិនិយោគ​វៀតណាម​មាន​ទុន​សរុប ២១.៨​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​១៤២៨​គម្រោង បច្ចុប្បន្ន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន