Connect with us

Hi, what are you looking for?

អន្តរជាតិ

ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋ អូស្ត្រាលីដោះដូរវ៉ាក់សាំងជាមួយសិង្ហបុរី

ការឆ្លងកូវីដ ១៩​នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងខ្ពស់រយៈចុងក្រោយនេះ ពិសេសគឺការឆ្លងកូវីដ​១៩ បំប្លែងថ្មីដែលតា​។ ទាំងនោះហើយអូស្ត្រាលីបានខ្ជីវ៉ាក់សាំង ចំនួន ៥សែនដូសពីប្រទេសសិង្ហបុរី ប្រភេទ​ Pfizer ដែលជិតផុតកំណត់​ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានទាន់ពេលខណៈប្រទេសនេះឆ្លងរាលដាលកើនឡើងខ្ពស់។

មេដឹកនាំប្រទេសទាំងពីរបានឲ្យដឹងថា អូស្ត្រាលី នឹងទទួលបានវ៉ាក់សាំង ចំនួន​៥សែនដូសពីក្រុមហ៊ុន  Pfizer ​ពីប្រទេសសិង្ហបុរី ។  ក្រោយមកសិង្ហបុរីនឹងទទួលបានវ៉ាក់សាំងដូចចំនួនខាងលើ នៅចុងឆ្នាំ​២០២១នេះ ។

សារព័ត៌មាន​ABC  បានដកស្រង់សំដីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក​ Scott Morrison ​បញ្ជាក់ថា​​ «តាមកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំង​គឺជួយដល់ប្រទេសអូស្ត្រាលីបង្កើនល្បឿនចាក់វ៉ាក់សាំង ដល់ក្រុមមនុស្ស ១៦-២៩ឆ្នាំ និង ក្រុមមនុស្សមានអាយុពី​១២-១៥ឆ្នាំ»។

នៅលើបណ្តាញសង្គម​ហ្វេសប៊ុក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៣១ខែសីហា  នាយករដ្ឋមន្ត្រីសិង្ហបុរី លោក​លីសៀងឡុងបានលើកឡើងថា លោកពិតជារីករាយយ៉ាងខ្លាំង ដែលអាចជួយដល់ពលរដ្ឋអូស្រ្តាលីទទួលបានការចាក់វ៉ាក់សាំងឆាប់បំផុត។

សិង្ហបុរីគឺជាប្រទេសនៅតំបន់អាស៊ាន ដែលចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ ៨០% ។ចំណែកប្រទេសអូស្ត្រាលីវិញ ទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ ២៨%ប៉ុណ្ណោះទើបបណ្តាលឲ្យមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់​។ ទាំងនោះហើយបានជាតំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី ត្រូវបិទខ្ទប់ដើម្បីបញ្ចៀសការឆ្លង ។

មកទល់ពេលនេះអូស្ត្រាលីរកឃើញករណីឆ្លងកូវីដ ១៩ រហូតដល់ទៅ ៥៤ពាន់នាក់ និងស្លាប់ ១០០៦នាក់ស្លាប់​៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន