Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ លើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិ​ករ និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា និង​រង្វាន់​អាស៊ាន​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ជូនដំណឹង​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា ក្នុងន័យ​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ដាក់ពាក្យ​ស្នើ សុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា និង​រង្វាន់​អាស៊ាន ដែល​គ្រោង​នឹង​ប្រកាស​ជ័យលាភី​ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន នា​ខែមករា ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​



ស្លាក​សញ្ញា​ស្តង់ដា និង​រង្វាន់​អាស៊ាន​ទាំងនោះ​ចំនួន ៣ រួមមាន​៖
​ទី​១៖ ស្តង់ដា MICE អាស៊ាន «​ប្រភេទ​បន្ទប់​ប្រជុំ (Meeting Room)» លើក​ទី​៣ ឆ្នាំ​២០២២-២០២៤
​ទី​២៖ ស្តង់ដា MICE អាស៊ាន «​ប្រភេទ​សាល​តាំងពិព័រណ៍ (Exhibition Venue)» លើក​ទី​១ ឆ្នាំ​២០២២-២០២៥
​ទី​៣៖ រង្វាន់​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​អាស៊ាន (ASEAN Sustainable Tourism Award-ASTA) លើក​ទី​៣ សម្រាប់​ឆ្នាំ​២០២២-២០២៣​។​

​ក្រសួងទេសចរណ៍ ក៏បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អាចដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា និង​រង្វាន់​ខាងលើ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ឬ​តាមរយៈ​មន្ទីរ​ទេសចរ​ណ៍​រាជធានី​-​ខេត្ត​។

​សូមជម្រាបថា វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) នឹង​ប្រារព្ធ​ឡើងជា​លើក​ទី​៤០ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ក្រោម​ប្រធានបទ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​វាសនា​តែមួយ (ASEAN – A Community of Peace and Shared Future)»៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន