Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

៨​ខែ ឆ្នាំ​២០២១! កម្ពុជា នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​សរុប​ជាង ៥​លាន ៥៤​ម៉ឺន​តោន ទៅកាន់​ទិសដៅ ៦៦​ប្រទេស

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប ៥ ៥៤៤ ៨៩៤,៨៧​តោន ទៅកាន់​ទិសដៅ ៦៦​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២ ៦២១ ៥៦៦,០៣ តោន​ស្មើនឹង ៨៩,៦៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួលបាន​ត្រឹមតែ ២ ៩២៣ ៣២៨,៨៤​តោន​។​

​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២១ ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣ ៦៣៦ ៤៩៥,៣៥​តោន កើនឡើង​ចំនួន ១ ១៦១ ៣៦៩,៥១​តោន ស្មើនឹង ៤៦,៩២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២ ៤៧៥ ១២៥,៨៤​តោន​។
​ក្នុងនោះ រួមមាន​៖ ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី កាកសំណល់​ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់​សណ្តែកបាយ គ្រាប់​សណ្តែកសៀង ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ ទឹក​ស៊ី​រ៉ូ​ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ ម្ទេស​ក្រៀម និង​ផលិតផល ៧១​មុខ​ផ្សេងទៀត​។​

​ការប៉ាន់ស្មាន​តម្លៃ​ការនាំចេញ​កសិផល ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២១ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល (​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ៣ ២៣២ ៤៤៥ ៧៦៧​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
– ការនាំចេញ​អង្ករ​មាន​ចំនួន ២៩១ ៩២៩ ៩៥០​ដុល្លារ​អាមេរិក
– ការនាំចេញ​ស្រូវ​មាន​ចំនួន ៣៩៣ ២១៩ ៧៥០​ដុល្លារ​អាមេរិក
– ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៥៤៧ ២៩៦ ០៦៧​ដុល្លារ​អាមេរិក​។

​ការនាំចេញ​កសិផល​ស​រុ​ប​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៩,៦៨% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១១០,១៥% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -២៣,៣៧% ដោយសារ កង្វះ​ទូរ​កុង​តេ​ន័​រ​សម្រាប់​ផ្ទុក និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន