Connect with us

Hi, what are you looking for?

អន្តរជាតិ

កូ​វីដ​១៩៖ ថៃ បន្ត​ធ្លាក់ចុះ​ការឆ្លង​ប្រចាំថ្ងៃ

ថៃ៖ ​មាន​រយៈពេល​ប្រមាណ​ជាង​៣​ទៅ​៤​ថ្ងៃ​ហើយ​ដែល​ថៃ​ត្រូវបាន​មើលឃើញថា អត្រា​ឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​រយៈពេល​ផ្ទុះ​ខ្លាំង​កាលពី​លើក​មុន​។​ បន្ទាប់ពី​ឆ្លង​ប្រចាំថ្ងៃ​ចន្លោះ​ពី​ក្បែរ​២​ម៉ឺន​នាក់ ឬ​ជាង​២​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ រយៈពេល​ប្រមាណ​២​ខែ​ចុងក្រោយ​នោះ គេ​ឃើញថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ថៃ​ឆ្លង​ត្រឹម​ជាង​១​ម៉ឺន​៤​ពាន់ ឬ ១​ម៉ឺន​៥​ពាន់​នាក់​។​

​ជាកស្តែង នា​ថ្ងៃទី​១ កញ្ញា ២០២១​នេះ បើ​ផ្អែក​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ប្រទេស​ថៃ​បានប្រកាសថា ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ មាន​ឆ្លង​ថ្មី​ត្រឹម​១៤៨០២​នាក់ ស្លាប់​២៥២​នាក់ ប៉ុន្តែ​ការឆ្លង​ក្នុងចំណោម​អ្នកទោស​នៅតែ​បន្ត​មាន គឺ​២១៧​នាក់​ទៀត​។​

​ថៃ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​កើន​ដល់ ១,២១៩,៥៣១​នាក់ ហើយ ប៉ុន្តែ​ជាសះស្បើយ​វិញ មាន​១,០៤០,៧៦៨​នាក់ ស្លាប់​វិញ កើន​ដល់​១១៨៤១​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន