Connect with us

Hi, what are you looking for?

អន្តរជាតិ

សហគមន៍អឺរ៉ុបសម្រេចបានគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋ ៧០%

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី​៣១ខែសីហា បានចេញសេចក្តីប្រកាសថា ប្រទេសនៅក្នុងតំបន់បានសម្រេចគោលដៅចាក់វ៉ាក់សាំង ជូនពលរដ្ឋពេញវ័យឲ្យបាន​៧០%។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលក្រុមអ្នកជំនាញសុខាភិបាល​បារម្ភពីការឆ្លងកូវីដ​១៩ ថ្មី អាចសម្លាប់​មនុស្សរាប់សិបពាន់នាក់ទៀតនៅក្នុងតំបន់អឺរ៉ុបចាប់ពីពេលនេះដល់បំណាច់ឆ្នាំ ២០២១។

គោលដៅដែលមេដឹកនាំសហគមន៍អឺរ៉ុបកំណត់ចេញកាលពីខែឧសភាឆ្នាំ ២០២១ ស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ គ្រប់ចំនួនពីរដូសជូនពលរដ្ឋឲ្យបាន ៧០%  ពេលនេះបានសម្រេចគោលដៅហើយៅថ្ងៃទី​៣១ខែសីហា ។ ទាំងនោះជា មូលដ្ឋានគ្រឹះដែលប្រធានសហគមន៍អឺរ៉ុប  លោកស្រី Ursula von der Leyenឡ ប្រកាសកាលពីល្ងាចថ្ងៃទី​៣១ខែសីហា នៅទីក្រុង Brussels ។ ប៉ុន្តែលោកស្រី បានព្រមានថា ការប្រឈមករណីឆ្លងខ្លាំងនៅក្នុងតំបន់នៅតែមានដដែល។

លោកស្រី​ Ursula von der Leyen បញ្ជាក់ថា«ពលរដ្ឋអឺរ៉ុប ៧០% បានចាក់វ៉ាក់សាំងគ្រាប់ពីរដូស ហើយក្នុងនោះមាន​២៥០លាននាក់មានអង់ទីគ័រការពារគ្រប់គ្រាន់។ ទាំងនោះជាជោគជ័យមួយយ៉ាងធំធេង ចំពោះសហគមន៍អឺរ៉ុបដែលបានធ្វើការរួមគ្នា ក្នុងសង្គ្រាមប្រឆាំងកូវីដ​១៩ ។ដូច្នេះយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលជាថ្មី ។

បច្ចុប្បន្ន មាន១០ប្រទេសដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេបមភុតលើពិភពលោក ក្នុងនោះមាន​៣ប្រទេសស្ថិតនៅក្នុងសហគមន៍អឺរ៉ុប គឺព័រទុយហ្គាលបានចាក់វ៉ាក់សាំងជូនពលរដ្ឋ៨៤,៥៤% ។ អេស្បាញចាកជូនពលរដ្ឋបាន៧៧,៧៥% និងសាធារណរដ្ឋអៀកឡើងមាន ៧៣,៨២%។ ក្រៅពីនេះមានប្រទេសជាច្រើនផ្សេងដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋ​​​​​លើសពី​៧០% មានដូចជា ហ្វាំងឡង់ ប៊ែលហ្ស៊ិច បារាំង អាល្លឺម៉ង់…៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...