Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេសចិននិងឥណ្ឌូនេស៊ី ចាប់ផ្តើមបើកបវេសនកាល បើទោះបីនៅមានការឆ្លងកូវីដ​១៩​កើនឡើងខ្ពស់

ចិនបានគ្រប់គ្រងការឆ្លងកូវីដ ១៩ បានយ៉ាងល្អបំផុត ដោយមិនមានករណីឆ្លងកូវីដ ១៩នៅក្នុងសហគមន៍ឡើយ។ ថ្ងៃទី១ ខែកញ្ញា គឺជាថ្ងៃបើកបវេសនកាលរបស់សាលាមត្តេយ្យ សាលាបឋមសិក្សានិងមធ្យមកិស្សា សិក្សានៅតំបន់ភាគច្រើននៃប្រទេសចិន។ ដោយសារ ស្ថានការណ៍គ្រប់គ្រងការរីករាលដាលនៃជំងឺជំងឺកូវីដ១៩ នៅទូទាំងប្រទេសចិនមានស្ថិរភាព បានជាសាលាមត្តេយ្យ សាលាបឋមសិក្សានិងមធ្យមសិក្សាភាគច្រើនរបស់ ចិនបានបើកបវេសនកាលនៅថ្ងៃទី១ ខែកញ្ញានេះ។

ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញក្រោយរយៈពេលជាងមួយឆ្នាំបិទទ្វារសាលារៀនដោយសារតែការឆ្លងកូវីដ-១៩កើនឡើងខ្ពស់នោះ នៅពេលនេះឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកទ្វារទទួលសិស្សឲ្យចូលរៀនវិញហើយក្រោយពីមានករណីឆ្លងកូវីដ -១៩ ថយចុះជាបន្តបន្ទាប់។

តាមសារព័ត៌មានAP បានផ្សាយថា សរុបមានសាលារៀនចំនួន៦១០កន្លែងដែលគ្រប់លក្ខខណ្ឌដើម្បីបើកទ្វារទទួលសិស្សចូលសិក្សាឡើងវិញ។ សាលារៀនទាំងនោះត្រូវធានាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ ទន្ទឹមនឹងនោះការរៀនដោយផ្ទាល់និងបូកបញ្ចូលជាមួយការរៀនពីចម្ងាយ ហើយពេលវេលារៀននៅសាលានិឹងកើនឡើងបន្តិចម្តងៗតាមការវាយតម្លៃស្ថានភាពនៃកូវីដ-១៩ របស់រដ្ឋាភិបាល។

ក្នុងពេលចូលសាលាដំបូង សិស្សសាលាបឋមសិក្សានឹងទៅសាលារៀន៣ថ្ងៃក្នុងមួយសប្តាហ៍។ ចំណែកសិស្សមធ្យមនឹងទៅសាលា៤ថ្ងៃក្នុងមួយសប្តាហ៍ និងសិស្សវិទ្យាល័យទៅសាលា៥ថ្ងៃក្នុងមួយសប្តាហ៍។ ពេលដំបូង រដ្ឋាភិបាលទីក្រុងចាការតា មានគម្រោងបើកដំណើរការសាលារៀននៅខែមិថុនា ប៉ុន្តែត្រូវផ្អាកវិញដោយសាតែរលកកូវីដ-១៩ ថ្មីប្រភេទដែលតាវាយប្រហារប្រទេសនេះ។

អភិបាលរងទីក្រុងចាការតា លោក Ahmad Riza Patria បានឱ្យដឹងថា រដ្ឋាភិបាលសង្ឃឹមថានឹងបើកទ្វារសាលារៀនទាំងអស់ឡើងវិញនៅខែមករាឆ្នាំ២០២២។ តាមតួលេខរបស់រដ្ឋាភិបាល ទីក្រុងចាការតា សរុបមានសាលារៀនចំនួន ៥.៣៤១កន្លែងទាំងបឋមសិក្សានិងមធ្យមសិក្សា។ ក្រោយរយៈពេលជាង១ឆ្នាំ កុមារី Akila Malawa អាយុ១២ឆ្នាំបានទៅសាលាជាថ្មី ។ កុមារីបាននិយាយថា «ប្អូនមានក្តីបារម្ភយ៉ាងខ្លាំង ប៉ុន្តែប្អូនសប្បាយរីករាយយ៉ាងខ្លាំងពេលជួបជុំមិត្តភក្តិ» ។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានថយចុះដល់ទៅ៩០% បើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២១។

ក្នុងថ្ងៃទី៣១ខែសីហាប្រទេសនេះរកឃើញករណីឆ្លងសរុប១០.៥៣៤ករណី គឺជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែចុងក្រោយនេះ។ ឥណ្ឌូនេស៊ីជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លងសរុបជាង ៤លាននាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន