Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចូលរួម​ការពង្រឹង​សមត្ថភាព​គ្រប់គ្រង​តំបន់​ទេសភាព ក្នុង​តំបន់ការពារធម្មជាតិ​

​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន ចូលរួម​ការពង្រឹង​សមត្ថភាព ក្នុងការ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង​តំបន់​ទេសភាព ក្នុង​តំបន់ការពារធម្មជាតិ​។

​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​អង្គភាព​អនុវត្ត​គម្រោង និង​ដោយមាន​ការចូលរួម​ពី ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូល​ដា្ន​ន និង​ជា​នាយក​គម្រោង តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន និង​ក្រុមការងារ​អនុវត្ត​គ្រប់គ្រង​គម្រោង នៅ​ថ្ងៃ​ពុធ ៩ រោច ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ បាន​ជួបពិភាក្សា និង​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​ទីស្នាក់ការ​ឧ​ទ្យា​នុ​រក្ស ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​ទីចាត់ការ​នេះ​ផ្ទាល់​ដើម្បី​កំណត់​និយាម​ការបស់​ទីតាំង​ទីចាត់កា​រ ផ្តិត​រូបភាព​តំបន់​សំខាន់ៗ​នៅក្នុង​ទីតាំង​នេះ និង​រៀបចំ​រចនា​ប្លង់​មេ​ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ដែល​បម្រើ​មុខងារ​សម្រាប់​ស្នាក់ការ​។​

​សូមបញ្ជាក់ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា បានទទួល​ហិរញ្ញប្បទាន​ឥណទាន​ពី​ធនាគារពិភពលោក ហើយ​គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ និង​គ្រោង​នឹង​បញ្ចប់​នៅ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​។

​គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការ គ្រប់គ្រង​តំបន់ការពារធម្មជាតិ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ដើម្បី​បង្កើន​ច្រ​វ៉ា​ក់ តម្លៃ​អនុផល​ព្រៃឈើ នៅ​តំបន់ ទេសភាព ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន