Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម កំណត់​តម្លៃ​ប្រេង​លក់ ៣ ៩០០​រៀល ក្នុង​មួយ​លីត្រ ចុះថ្លៃ ១០០​រៀល​!

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១ ខែកញ្ញា ម្សិលមិញ បានកំណត់​ការ​លក់រាយ​ប្រេង​ឥន្ទ​នៈតា​ម​ស្ថានីយ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ប្រេងសាំង​ធម្មតា ត្រូវ​កំណត់​ឲ្យ​លក់​តម្លៃ ៣,៩០០​រៀល ក្នុង​មួយ​លីត្រ ចុះថ្លៃ​១០០​រៀល និង​ប្រេងម៉ាស៊ូត ត្រូវ​កំណត់​ឲ្យ​លក់​ក្នុងតម្លៃ ៣,៥០០​រៀល ក្នុង​១​លីត្រ​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នឹងត្រូវ​លក់ ៤ ០៦០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៣ ៦៦០​រៀល ក្នុង​មួយ​លីត្រ​។​

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន