Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ទាហាន​មួក​ខៀវ ៣៧​នាក់ ហ្វឹកហ្វឺន​លើ​ជំនាញ​ជួយសង្គ្រោះ ដោយ​គ្រោះមហន្តរាយ​កើតឡើង ដោយ​ធម្មជាតិ

​ភ្នំពេញ​៖ សិក្ខាកាម​ទាហាន​មួក​ខៀវ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ចំនួន ៣៧​នាក់ មុន​ចេញ ទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក្នុង​ឆ្នាំ ២០២២ ធ្វើការ​ហ្វឹកហាត់​រយៈពេល​១​ខែ លើ​ជំនាញ​ជួយសង្គ្រោះ​ជនរងគ្រោះ ក្នុង​ហេតុការណ៍ គ្រោះមហន្តរាយ​ទឹកជំនន់​កើតឡើង​ដោយ​ធម្មជាតិ ដោយ​យោធា​ចា​រ្យ ពី​បញ្ជាការដ្ឋាន កងទ័ពជើងទឹក​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការហ្វឹកហាត់ របស់​សិក្ខាកាម កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា សិក្ខាកាម​ជា​ទាហាន​មួក​ខៀវ​កម្ពុជា បានចាប់ផ្តើម​ហ្វឹកហ្វឺន​ជំនាញ​នេះ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។

​ក្រោយ បញ្ចប់​វគ្គ​ហ្វឹកហាត់​នេះ សិក្ខាកាម​ទាំងអស់​នឹង​បន្ត​វគ្គ​ហ្វឹកហាត់​កាណូត​រុញ​ពោង ស្ពានដែក ចល័ត PMP ជា​សា​ឡង់ ជា​ស្ពាន​ពោង​បណ្តែត​ទឹក និង​រថយន្ត​ស្ពានដែក​ចល័ត TMM ដោយសារ​ការងារ​ហ្វឹកហាត់ គឺ​ត្រូវ​អនុវត្តន៍​ច្រើន​នៅក្នុង​តំបន់​បេសកកម្ម អង្គការ​សហ ប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​ក្នុង​វគ្គ​ហ្វឹកហាត់​សង្គ្រោះ​គ្រោះមហន្តរាយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់ឱ្យ​អូប័រ​សម្រាប់ធ្វើ​ការហ្វឹកហាត់​។ ជាមួយគ្នានេះ សិក្ខាកាម និង​យោធា​ចា​រ្យ ត្រូវបាន​យក​សំណាក​មុន​ចូល​ហ្វឹកហាត់ ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន