Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ចាប់ផ្តើម​ប្រមូល​ពន្ធអាករ​លើ​តម្លៃបន្ថែម លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​

​ថៃ​៖ ប្រទេស​ថៃ នៅ​ថ្ងៃទី​១ កញ្ញា ២០២១ នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធអាករ​លើ​តម្លៃបន្ថែម ហៅ​កាត់​ថា VAT ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស ហើយ​រំពឹងថា កើន​យ៉ាងតិច​៥​ពាន់​លាន​បាត ឬ ១៥៤.៧០​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំៗ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ ប្រភពពី CNA​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថៃ Ekniti Nitithanpraphas បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បណ្តា​ក្រុមហ៊ុន​បរទេស​ដែល​ផ្តល់​សេវា​អេឡិចត្រូនិក​ក្នុងប្រទេស​ថៃ​នឹង​ត្រូវតែ​ចុះបញ្ជី​បង់ពន្ធ VAT ។ យ៉ាងណាក្តី លោក Ekniti បាន​លើកឡើងថា មកទល់ពេលនេះ មាន​ក្រុមហ៊ុន​៦៩ ក្រុមហ៊ុន​បាន​ចុះបញ្ជី​រួចហើយ ក្នុងចំណោម​គោលដៅ ចំនួន​១០០​។ លោក​បន្ថែមទៀតថា បណ្តា​ក្រុមហ៊ុន​មាន​ចំណូល​ជាង​១.៨​ពាន់​លាន​បាត​នឹងត្រូវ​បង់ពន្ធ ៧​ភាគរយ ដែល​ត្រូវ​បង់​ប្រចាំខែ​។​

​ក្រសួងពាណិជ្ជកម្ម​ដាក់​គោលដៅ​ប្រមូល​ពន្ធ VAT នេះ ឲ្យ​បាន​យ៉ាងតិច ៥​ពាន់​លាន​បាត​បន្ថែម ដោយសារតែ​គោលដៅ​នេះ​គឺ​ទទួលបាន នៅមុន​ពេល​មាន​ជំងឺ​រាតត្បាត​ទៀត​។ ថៃ​ប្រមូល​ពន្ធ​ប្រមាណ​៨០០​ពាន់​លាន​បាត ពី​ពន្ធអាករ​លើ​តម្លៃបន្ថែម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន