Connect with us

Hi, what are you looking for?

អន្តរជាតិ

ធាតុទាហានចិន១០៩នាក់ត្រូវបានកូរ៉េខាងត្បូង ប្រគល់ឲ្យចិនវិញ

នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣ មានទាហានចិនជាច្រើនបានស្លាប់​​នៅក្នុងទឹកដីកូរ៉េខាងត្បូង។ កន្លងមក កូរ៉េខាងត្បូង ក៏បានប្រគល់សង់ធាតុទាហានជាច្រើនឲ្យទៅចិនរួចហើយ ។នៅថ្ងៃទី ២ខែកញ្ញា កម្លាំងទាហានកូរ៉េខាងត្បូង បានសម្រេចប្រគល់សងធាតុទាហានចិន១០៩នាក់បន្ថែមទៀតដែលស្លាប់នៅក្នុងសង្គ្រាម ឧបទ្វីបកូរ៉េ ។

ពិធីប្រគល់ធាតុធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ​ Incheon ​។ ចូលរួមនៅក្នុងពិធីប្រគល់សងធាតុទាហានចិន  មានរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក​ Park Jae-min ចូលរួម។ ចំណែកភាគីចិនវិញមាន រដ្ឋលេខាធិការក្រសួងអតីតយុទ្ធជន។ ចំនួនធាតុទាហានចិនដែលកូរ៉េខាងត្បូង​ប្រគល់សង់ចិនវិញ​គឺបានជីកឡើងកាលពីឆ្នាំទៅ​។ នៅថ្ងៃទី ១ខែកញ្ញា ប្រទេសទាំងពីរក៏បានរៀបចំពិធីជូនដល់ទាហានចិន​១០៩នាក់​ដែលស្លាប់នៅក្នុងសង្គ្រាម។

សារព័ត៌មាន KBS ​ចាប់តាំងពីឆ្នាំ ២០១៤ កូរ៉េខាងត្បូង​បានរៀបចំពិធីប្រគល់ធាតុទាហានចិនដល់ទៅ ៧លើក។ ការប្រគល់ធាតុទាហានស្លាប់ក្នុងសង្គ្រាមបានក្លាយជាតំណាងនៃការបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ។

នៅក្នុងអំឡុងឆ្នាំ ២០១៤-២០២០ ទីក្រុងសេអ៊ូល បានប្រគល់សង់ធាតុទាហានចិនស្លាប់ក្នុងសង្គ្រាមឧបទ្វីប មានដល់ទៅ​៧១៦នាក់។ ធាតុទាហានចិនត្រូវបានយកទៅធ្វើពិធីបុណ្យហើយបញ្ចុះនៅឯទីបញ្ចុះសព ក្នុងទីក្រុង​Shenyang City ខេត្ត Liaoning ប្រទេសចិន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន