Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ម្សិលមិញ​! មនុស្ស ៤៤​នាក់ និង​ម៉ូតូ ១៦​គ្រឿង ត្រូវបាន​អប់រំ ពិន័យ និង​បញ្ជូនទៅ​តុលាការ

​ភ្នំពេញ​៖ ក្នុងការ​អនុវត្ត​វិធានការ​នៅ​ទូទាំងប្រទេស​កម្ពុជា នា​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​មនុស្ស ៤៤ នាក់​ទៀត និង​ម៉ូតូ​ចំនួន ១៦ គ្រឿង បាន​ប្រព្រឹត្តល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល សរុប ២៤ ករណី ព្រមទាំង​បានធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​ចំនួន ៤.៨​លាន​រៀល​ផងដែរ​។

​ក្នុងចំណោម​អ្នក​ដែល​បាន​ល្មើស​វិធានការ​ទាំងនេះ គឺ​មិនមាន​មនុស្ស​៤១​នាក់ ត្រូវបាន​អប់រំ និង​ពិន័យ និង​១​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន