Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

៨​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​គ្រាប់ស្វាយចន្ទី​ជាង ៨៧​ម៉ឺន​តោន ទៅកាន់​ប្រទេស​ចំនួន​១១

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា គ្រាប់ស្វាយចន្ទី​មាន​ចំនួន ៨៧៦ ៥២១,១៩​តោន បាន​នាំ​ចេញទៅ​បណ្ដា​ប្រទេស​ចំនួន​១១ រយៈពេល​៨​ខែ ឆ្នាំ​២០២១ (​កើនឡើង​ចំនួន ៣៤០,៦១%) បើ​បៀ​ប​នឹង​រយៈពេល​ដូចគ្នា​២០២០​។​

​ប្រទេស​ដែល​កម្ពុជា​នាំចេញ​មានដូចជា វៀតណាម​ចំនួន ៨៦៩ ៥៤០​តោន ប្រទេស​ចិន​ចំនួន ៣ ៦៣៩,៥០​តោន ថៃ​ចំនួន ៣ ២៣០,៤០​តោន ជប៉ុន​ចំនួន ៤៣,៦៧​តោន ឥណ្ឌា​ចំនួន ១៧​តោន កូរ៉េ​ចំនួន ១៦,៨៨​តោន អារ៉ាប់​ចំនួន ១៤,៥១​តោន ហូ​ឡង់​ចំនួន ៨,២១​តោន បង់​ក្លា​ដែ​ស​ចំនួន ៧​តោន ឡាវ​ចំនួន ៤​តោន តូ​ហ្គោ​ចំនួន ០,០១​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន​។​

​សូមបញ្ជាក់ថា ការនាំចេញ​កសិផល​ស​រុ​ប​របស់​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៩,៦៨% ក្នុងនោះ​កសិផល ក្រៅពី​១​អង្ករ​មានការ​កើនឡើង​ចំនួន ១១០,១៥%​។ រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -២៣,៣៧% ដោយសារ កង្វះ​ទូ​កុងតឺន័រ​សម្រាប់​ផ្ទុក និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន