Connect with us

Hi, what are you looking for?

អន្តរជាតិ

ម៉ាឡេស៊ីគ្រោងបើកដំណើរការវិស័យទេសចរណ៍នៅតំបន់ មិនសូវប្រឈមហានិភ័យឆ្លងកូវីដ​១៩

ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន មានគម្រោងបើកដំណើរការវិស័យទេសចរណ៍នៅតាមតំបន់ដែលមិនសូមមានការឆ្លងកូវីដ ១៩ ច្រើន ហើយពលរដ្ឋបានចាក់វ៉ាក់សាំងការពាររួចរាល់ ។ ក្នុងពេលនេះ​ដែរ ម៉ាឡេស៊ីមានគម្រោងបើកទ្វារសេដ្ឋកិច្ចនៅលើកោះ​ Langkawi   ដែលជាកោះរម្មណីយដ្ឋានដាច់ដោយឡែក ដូចជាកោះភូកេតប្រទេសថៃ ។

កោះ​ Langkawi នៅក្នុងរដ្ឋ​ Kedah ​នឹងចាប់ផ្តើមបើកទ្វារទេសចរណ៍​សម្រាប់អ្នកទេសចរណ៍ក្នុងស្រុក​ចាប់ពីថ្ងៃទី​១៦ខែសីហា ​។ ម៉ាឡេស៊ី​បានត្រៀមលក្ខណៈរស់នៅជាមួយកូវីដ​១៩ បើទោះបីមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពសក្តី​។ ដូចទៅនឹងប្រទេសថៃបានបើកទ្វារទេសចរណ៍តាមកម្មវិធី «Phuket Sanbox»។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី​លោក Khairy Jamaluddin បានឲ្យដឹងថា កូវីដ​១៩ ត្រូវបានចាត់ទុកថាជាជំងឺរាតត្បាតក្នុងស្រុក  ហើយដល់ពេលដែលម៉ាឡេស៊ីត្រូវរស់នៅជាមួយកូវីដ​១៩​ ។ តំបន់ទេសចរណ៍ ផ្សេងទៀតនឹងត្រូវបើកដំណើរការ​ក្រោយពេលដែលចំនួនពលរដ្ឋចាក់វ៉ាក់សាំងបាន៨០% ។

តាមការលើកឡើងរបស់ក្រសួងទេសចរណ៍​ វប្បធម៌ ប្រពៃណីម៉ាឡេស៊ី​បានឲ្យដឹងថា  កោះ​  Langkawi  គឺជាជំរើសដំបូងសម្រាប់សកម្មភាពជួបជុំគ្នា ដោយសាតែស្ថិតនៅលើកោះងាយស្រួលក្នុងការគ្រប់គ្រង ។ ពលរដ្ឋរស់នៅលើកោះមានប្រមាណ ១១៩.០០០នាក់ ទទួលបានការចាក់វ៉ាក់សាំង គ្រប់គ្រាន់តាំងពីថ្ងៃទី ៣១ខែសីហា ។ ចំណែកអ្នកទេសចរណ៍​ទៅកម្សាន្តនៅទីនោះ គឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ទើបអាចទៅកន្សាន្តបាន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន