Connect with us

Hi, what are you looking for?

កម្សាន្ត

តោះ! ទៅដឹងពីតួនាទី និង​រចនាសម្ព័ន្ធ​ត្រពាំង​អង្គ​ខ្នារ​កោះ​កេរ​

​នៅ​រាជធានី​កោះ​កេរ ក្រៅពី​ចម្លាក់​តាម​ប្រាសាទ ប្រព័ន្ធគ្រប់គ្រង​ទឹក និង​កន្លែង​យក​ថ្ម គឺ​កោះ​កេរ​មាន​ចម្លាក់​នៅលើ​ផ្ទាំង​ថ្ម និង​ចម្លាក់​លើ​ថ្ម​ធម្មជាតិ​ជុំវិញ​ត្រពាំង ដូចជា​ប្រាសាទ និង​ត្រពាំង​អង្គ​ខ្នារ​ជាដើម​។ ទាំងអស់នេះ​យើង​អាច​ស្វែងយល់​ពី​ការរៀបចំ​សម្រាប់​សាសនា និង​ជំនឿរ​វិវឌ្ឍន៍​ថ្មី​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤​។

តាម​ទីតាំង​ភូមិសាស្ត្រ​តំបន់​ប្រាសាទខ្នារ ត្រពាំង​អង្គ​ខ្នារ និង​ចម្លាក់​នៅ​ជុំវិញ​លើ​ថ្ម​ធម្មជាតិ គឺជា​ការរៀបចំ​សំណង់​សំខាន់​មួយ​សម្រាប់​រាជធានី​កោះ​កេរ​។ ជាពិសេស​មាន​បល្ល័ង្ក​សិវៈ​លឹ​ង្គ​មួយចំនួន​នៅ​ផ្នែក​ខាងកើត​ត្រពាំង​ខ្នារ និង​ប្រាសាទខ្នារ​ផ្សេងទៀត​។

​តើ​ប្រាសាទខ្នារ ត្រពាំង​ខ្នារ ចម្លាក់​ជុំវិញ និង​បល្ល័ង្ក​លឹ​ង្គ​នៅ​ខាងកើត​ត្រពាំង​ខ្នារ​ប្រហែលជា​៤៣០​ម៉ មាន​ទំនាក់ទំនង​ជាមួយគ្នា​ក្នុងន័យ​ជា​សាសនា​បែបណា​? តើ​ហេតុអ្វី​បានជា​ព្រះមហាក្សត្រ​បង្កើត​តួ​ប៉ម​លឹ​ង្ក​ដ៏​ធំ​មួយ​ធ្វើ​ពី​ថ្មភក់​មក​ផ្គុំ​ជា​តួ​ប៉ម​លឹ​ង្គ​ដ៏​ធំ​មួយ​បែរមុខ​ទៅ​ត្រពាំង​ខ្នារ​(​គឺ​ប្រាសាទខ្នារ​) និង​បល្ល័ង្ក​លឹ​ង្គ​មួយចំនួន​នៅ​ផ្នែក​ខាងកើត​នោះ​ដើម្បី​អ្វី​?៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន