Connect with us

Hi, what are you looking for?

អន្តរជាតិ

ភាគច្រើនអ្នកឆ្លងកូវិដ ១៩ នៅអឺរ៉ុបហើយធ្លាក់ខ្លួនឈឺធ្ងន់ភាគច្រើនជាអ្នកមិនទាន់ចាក់វ៉ាក់សាំង​

ការឆ្លងកូវីដ ១៩ នៅក្នុងតំបន់អឺរ៉ុប មានសញ្ញាកើនឡើងខ្ពស់ដោយសារតែវីរុសបំប្លែងថ្មី  ហើយអ្នកជំងឺធ្ងន់ចូលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យក៏បានកើនឡើងខ្ពស់ផងដែរ។​ ភាគច្រើនអ្នកជំងឺគឺមិនទាន់ចាក់វ៉ាក់សាំង ។

ជាក់ស្តែងនៅក្នុងប្រទេសអាល្លឺម៉ង់  រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានព្រមានថា កូវីដ​១៩ កំពុងក្លាយទៅជាជំងឺរាតត្បាតទ្រង់ទ្រាយធំសម្រាប់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ​ដោយសារតែអ្នកជំងឺធ្ងន់ដល់ទៅ ៩០% គឺមិនទាន់ចាក់វ៉ាក់សាំង​។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី ៣ខែកញ្ញា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jens Spahn បានឲ្យដឹងថា អ្នកមិនទាន់ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ គឺត្រូវទទួលខុសត្រូវជាមួយពលរដ្ឋផ្សេងទៀត រួមទាំងកុមារក្រោមអាយុ​១២ឆ្នាំ មិនទាន់ចាក់វ៉ាក់សាំង។ ការលើកឡើងខាងលើ​រ​បស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពេលមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពសទៅលើពលរដ្ឋមិនចាក់វ៉ាក់សាំង ។

តាមរដ្ឋមន្ត្រី Jens Spahn បានបញ្ជាក់ថា វីរុស​កូវីដ​១៩ នឹងឆ្លងខ្ពស់ទៅលើអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលខាងមុខ ។ លោកបានអំពាវនាវ ដល់អ្នកដែលស្ទាក់ស្ទើរមិនទាន់ចាក់វ៉ាក់សាំងប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩​។

លោក​ Jens Spahnបន្តទៀតថា «នៅពេលនេះ ជំងឺរាត្បាត ទៅលើពលរដ្ឋដែលមិនចាក់វ៉ាក់សាំង ហើយក្រុមមនុស្សទាមងនោះគឺត្រូវប្រឈមហានិភ័យខ្ពស់ ដោយអ្នកជំងឺធ្ងន់ដល់ទៅ ៩០%បានកើតទៅលើពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង»។ លោកបញ្ជាក់ទៀតថា ប្រសិនបើមិនមានវីរុសកូវីដ​១៩ បំប្លែងថ្មីកើតឡើង អាល្លឺម៉ង់ នឹងអស់កូវីដ​១៩ ក្នុងសង្គមហើយ។

មកទល់ពេលនេះ អាល្លឺម៉ង់ មានពលរដ្ឋ​៦៥,៦% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​យ៉ាងតិច​មួយដូស ។ ចំនួននោះស្មើនឹងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ដូចជា អង់គ្លេសនិងបារាំង ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន