Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​សាងសង់​ស្ពានបេតុង​ថ្មី​២​កន្លែង ​ជំនួស​ស្ពាន​ចាស់​ដែល​ទ្រុឌទ្រោម​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​សាងសង់​សំណង់​ស្ពានបេតុង​ថ្មី​ចំនួន​២​កន្លែង ជំនួស​ឱ្យ​ស្ពាន​ចាស់​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទំហំ​តូច​។

​ស្ពាន​ទាំង​២ រួមមាន​ទី​១ ស្ថិតនៅលើ​ប្រឡាយ​រំដោះ​ទឹកជំនន់ ក្នុងភូមិ​រហាល ឃុំ​ដូន​កែវ ស្រុក​ពួក មាន​ទំហំ​២៦​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​និង​ទី​២ ស្ថិតនៅ​ចំណុច​ឆ្លងស្ទឹង​ព្រះ​ស្រុក ក្នុងភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក ដែលមាន​ប្រវែង​២២​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​។

​ស្ពាន​ទាំង​២​នេះ​ក្រៅពី​មាន​សារៈសំខាន់​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាជន​ក្នុង​ឃុំ​ដូន​កែវ និង​ឃុំ​ល្វា វា​ក៏​ជួយ​ដល់​ការគ្រប់គ្រង​ទឹក​ឱ្យមាន​ប្រសិទ្ធភាព ក្នុង​ការរំដោះ​ទឹកជំនន់​ពី​តំបន់​អង្គរ ក្រុង​សៀមរាប និង​ទីរួមស្រុក​ពួក ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក ធ្លាក់​ចុះទៅ​បឹង​ទន្លេសាប​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន